Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញខេត្តកោះកុងយកសំណាកស្រាសរបស់ម្ចាស់សិប្បកម្មចំនួន៤កន្លែងទៅវិភាគ

បានផុស

នៅ


ក្រុមមន្រ្តីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សហការជាមួយមន្រ្តីសាខា ក.ប.ប ខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត បានប្រតិបត្តិការបានចុះត្រួតពិនិត្យទីតាំងផលិតស្រាសចំនួន៤ កន្លែងនៅភូមិស្មាច់មានជ័យ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហោ ស៊ីនួន ប្រធានការិយាល័យឧស្សហកម្ម និងសិប្បកម្មនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមិថុនាថា ក្រោយពិនិត្យតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមការងារក៏បានយកសំណាកស្រាសមួយចំនួនទៅវិភាគគុណភាព ដើម្បីដឹងច្បាស់ថាមានកម្រិតណា ឬអាចផ្ទុកនូវសារធាតុមេតា​ណុល ដែលនាំឱ្យគ្រោះដល់អ្នកប្រើប្រាស់។

លោក ហោ ស៊ីនួន បន្ថែមថា ប្រតិបត្តិការនេះដែរ ក៏ធ្វើឡើងក្នុងគោលបំនងដើម្បីត្រៀមបង្ការទប់ស្កាត់កើតមានករណី​ពុលស្រាសស្លាប់ ទោះបីជាខេត្តកោះកុង ពុំមានហេតុការណ៍នេះក៏ដោយ។

ក្រៅពីការពិនិត្យ និងយកសំណាកនៅទីតាំងផលិតស្រាសទាំង៤កន្លែងខាងលើ ក្រុមមន្រ្តីជំនាញមិនបានអនុវត្តនៅឡើយទេ តែគម្រោងការគឺបានត្រៀមរួចរាល់ដោយមានការផ្សព្វផ្សាយអំពីបទដ្ឋានគតិយុគពាក់ព័ន្ធផ្សេងៗ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ស្បើយវិញ។

សម្រាប់លោក ហ៊ុយ ភិរម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង ក៏អះអាងថា អំឡុងពេលចុពិនិត្យ គឺលោកបានណែនាំដល់ម្ចាស់សិប្បកម្មផលិតស្រាស ចាំបាច់ផលិតស្រាប្រកបដោយគុណភាពខ្ពស់ ជៀសវាងយកសារធាតុហាមឃាត់មកលាយដែលបង្កការគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផលិត។

កន្លងទៅ មន្រ្តីការិយាល័យឧស្សហកម្ម និងសិប្បកម្មខេត្ត ធ្លាប់ចុះពិនិត្យនៅតាមបណ្តាស្រុកដូចគ្នាដែរអំពីដំណើរការផលិតស្រាសឱ្យត្រឹមត្រូវតាមលក្ខណបច្ចេកទេសស្តង់ដារកំណត់។ ភាគច្រើនផលិតស្រាសដែលម្ចាស់សិប្បកម្មបានផលិត គឺមានច្បាប់ទម្លាប់ទទួលស្គាល់ពីមន្ទីរឧស្សហកម្ម និងសិប្បកម្ម។

ក្នុង១ថ្ងៃ បរិមាណផលិតស្រាស បាន១កាន ទៅ២កាន តាមទំហំនៃសិប្បកម្មនីមួយៗ ដោយយកទៅលក់ខ្លះ និងសម្រាប់ជាអាហារចិញ្ចឹមសាច់ជ្រូកខ្លះ។

លោក លោក ហ៊ុយ ភិរម្យ បញ្ជាក់ទៀតថា ប្រសិនបើមានពលរដ្ឋណាម្នាក់ស្លាប់ដោយសារពុលស្រារបស់ខ្លួន នឹងប្រឈមការផ្តន្ទាទោសតាមច្បាប់ជាមិនខាន។

រាល់ការចែកចាយផលិតស្រាស ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការលក់ទិញ បញ្ចៀសរងការចោទប្រកាន់ណាមួយ។ ដោយឡែកសំណាកស្រាសដែលយកពីម្ចាស់ទាំង៤នាក់នៅសង្កាត់ស្មាច់មានជ័យ គឺលោកយកទៅវិភាគនៅឯរាជធានីភ្នំពេញបន្ត៕ អត្ថបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម