Connect with us

ព័ត៌មានជាតិ

សំរាម​៣០​ទៅ​៣៥​តោន ត្រូវ​សំអាត​និង​ដឹក​ចេញ​បាន​ល្អ​ប្រសើរ នៅ​ផ្សារ​ដើម​គរ

បានផុស

នៅ

​នៅ​ផ្សារ​ដើម​គរ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក ផ្សារ​នេះ​បាន​ទទួល​បរិមាណ​សំរាម​ប្រមាណ​ជា​៣០​ទៅ​៣៥​តោន​ ក្នុង​មួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក​ គៀង ចក់ ប្រធាន​គណៈកម្មាធិការ​ផ្សារ​ដើម​គរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​នេះ គឺ​នៅ​ពេល​ដែល​គណៈកម្មការ​ផ្សារ ចុះ​បាញ់​អាកុល​និង​បាញ់​កម្ដៅ ចែក​​ម៉ាស​ជូន​អាជីវករ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​ចេញ​ចូល​ផ្សារ​ដើម​គរ។ លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​មួយថ្ងៃ​យើង​ បាន​បែងចែក​ក្រុមការងារ​លើ​ការ​ប្រមូល​សំរាម នេះ​ជា​៣​វេន គឺ​ពេលព្រឹក ថ្ងៃត្រង់​និង​ពេល​ល្ងាច។

ក្នុង​នោះ​សម្រាប់​ពេលព្រឹក ត្រឹម​ម៉ោង ៧​និង​៤៥​នាទី បរិវេណ​ផ្សារ​ទាំងមូល​មិន​មាន​សំរាម​នោះ​ទេ សម្រាប់​ផ្សារ​ដើម​គរ ក្នុង​មួយថ្ងៃ​យើង​បាន​​ប្រមូល​សំរាម​ចេញ​ប្រមាណ​ជា​៣០​ទៅ​៣៥​តោន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​បញ្ហា​សំរាម​បញ្ហា​បរិស្ថាន​នេះ ​ត្រូវ​បាន​គណៈកម្មការ​ផ្សារ​ធ្វើការ​សម្អាត​សំអាត​និង​ដឹក​ចេញ​បាន​ល្អ​ប្រសើរ ដែល​ធ្វើ​ឲ្យ​តួ​ផ្សារ​ទាំងមូល​មាន​បរិស្ថាន​ល្អ។​ ក្រៅពី​ការងារ​ប្រមូល​សំរាម ការ​លាង​សំអាត​ផ្សារ​ ក៏​ត្រូវ​បាន​ធ្វើ​ឡើងជា​ប្រចាំ​ផង​ដែរ​ ពោល​គឺ រយៈពេល​ប្រាំ​ថ្ងៃ ​យើង​ធ្វើ​ការ​បាញ់​ទឹក​លាង​សំអាត​១​ដង​ពិសេស ​នៅ​កន្លែង​លក់ដូរ​ត្រី​សាច់​។​

​ជុំវិញ​វិធានការ ​នៃ​ការទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ លោក​ក៏បាន​មានប្រសាសន៍​លើកឡើង​ផង​ដែរ​ថា ក្រោយពី​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​គណៈកម្មការ​ផ្សារ​ដើម​គរ​ បាន​ទទួល​ម៉ាស​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចំនួន​៤០០០​ម៉ាស ហើយ​ម៉ាស​ទាំងនេះ ក្រុមការងារ​បាន​ចែក​ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​ នៅ​ក្នុង​ផ្សារ​អស់ហើយ​ជា​មួយ​នឹង​ការអនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ដោយ​បាញ់​អាកុល​និង​ចែក​ម៉ាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពេល​ចេញ ចូល​ផ្សារ​ដើម​គរ ហើយ​ការងារ​ថ្ងៃនេះ គណៈកម្មការ​ផ្សារ​បាន​ធ្វើ​ឡើងជា​ប្រចាំ ក្នុង​នោះ​ក៏​មាន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ក្នុង​បរិវេណ​ផ្សារ​នេះ​ផង​ដែរ​។ ក្រៅពី​ការងារ​ខាង​លើ​នេះ ការផ្សព្វផ្សាយ​អប់រំ ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​កិច្ចការពារ ការ​ឆ្លង​រាលដាល​ នៃ​កូ​វីដ​-១៩ ក៏បាន​ធ្វើឡើង​ជាប្រចាំ​ផង​ដែរ តាម​ឧគ្ឃោសនស័ព្ទ​និង​ការ​បញ្ចាំង​វីដេអូ​អប់រំ​ ស្តីពី​កិច្ចការពារ​ជំងឺ​កូ​វីដ​-១៩​នេះ​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​យករថយន្ត Visto ចតកណ្តាល​ទ្រូង​ថ្នល់ អាជ្ញាធរ​ហៅ​យក​ចេញ​មិន​ព្រម ចាប់​បញ្ជូនទៅ​សាលា​ខណ្ឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម