Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម​បង្ហាញ​ពី​មូលហេតុ​ធំៗ​៥​នាំឱ្យ​ការផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា​ជួប​ការខ្វះខាត​

បានផុស

នៅ

​ភ្នំពេញ ​៖​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានបង្ហាញ​អំពី មូលហេតុ​ចម្បងៗ​ចំនួន​៥​ដែលនាំឱ្យ​ការផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា​ជួបប្រទះ​ការខ្វះខាត​និង​នៅ​មិនទាន់​អាច​ដោះស្រាយបាន​នៅឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួងកសិកម្ម​មូលហេតុ​សំខាន់ៗ​ទាំ​៣​នោះ​រួមមាន​ទី​១. កំណើន​ប្រជា​នេសាទ ដោយមាន​ការប្រើ​បច្ចេកទេស​ខ្ពស់​នៃ​ការនេសាទ និង​ជន​ប្រព្រឹត្ត​បទល្មើស​មាន​ល្បិចកល​ក្នុង​ការធ្វើ​នេសាទ​ខ្ពស់​, ការ​រេច​រិល​បរិស្ថាន និង​ការបាត់បង់​ជម្រក​ត្រី​សម្រាប់​ពង​កូន​,​ការប្រែប្រួល​អាកាសធាតុ ការប្រែប្រួល​របប​ទឹកទន្លេ​មេគង្គ និង​ការប្រើប្រាស់​ដីធ្លី​។​

​លើសពីនេះ​ទៀត​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ទទួល​ខុសត្រូវ ក្នុងការ​បង្ក្រាប​បទល្មើស​ជលផល​នៅមានកម្រិត​ដែល​ធ្វើឱ្យ​មានការ​ថមថយ​ផល​ត្រី​ពី​ធម្មជាតិ ។​

​ទី​២. ការមិន​មានការ​ព្រម​ព្រៀង​ណាមួយ​រវាង​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក និង​អ្នកគាំទ្រ​ការនាំ​ចូល​ត្រី​ពី​ខាងក្រៅ ដែល​បង្កើត​ឲ្យ​មាន​បដិបក្ខ​ក្នុងការ​គ្រប់គ្រង​ទីផ្សារ​ត្រី​នៅ​កម្ពុជា ។​

ទី​៣-​វា​រី​វប្បករ​មិនអាច​ផលិត និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ក្នុងតម្លៃ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល បាន​ដោយ​ទីតាំង​ចិញ្ចឹម​មាន​លក្ខណៈ​ភូមិសាស្ត្រ​មិន​សមស្រប​(​ខ្វះ​ប្រភពទឹក​,​បរិស្ថាន ជុំវិញ​មិន​គាប់ប្រសើរ​) ។​ជាងនេះទៀត​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ចំណី​ត្រី​មានតម្លៃ​ខ្ពស់ ទីផ្សារ និង​ការ​ចែកចាយ​ភាគច្រើន​គ្រប់គ្រង​ដោយ​បណ្តាញ​អាជីវករ​នាំចូល​ត្រី​។

ទី​៤. យន្តការ​ត្រួតពិនិត្យ​នៃ​ការនាំ​ចូល​មាន​ភាពស្មុគស្មាញ​ទាំង​បរិមាណ​គុណភាព​និង​កាតព្វកិច្ច​នានា​សម្រាប់​អ្នក​នាំចូល​និង​មាន​សមត្ថកិច្ច​ទទួលខុស​ត្រូវជា​ច្រើន​និង​ទី​៥. វិស័យ​វិនិយោគឯកជន​លើ​ការធ្វើ​វារីវប្បកម្ម​នៅ​ខ្វះ​ទុន​និង​ខ្វះ​ចំណេះដឹង​ក្នុងការ​សិក្សា​ពី​តម្រូវការ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស​គួបផ្សំ​ជាមួយ​តំលៃ​នៃ​ការដឹកជញ្ជូន​ក្នុងស្រុក​និង​ការនាំចេញ​តម្លៃ​សេវា​ក្នុង​ការផលិត​កែច្នៃ​និង​ស្តុក​នៅមាន​តម្លៃ​ខ្ពស់​។​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អះអាងថា​ក្នុង​បរិការណ៍​នេះ ក្រសួង​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម តាម​អភិក្រម រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ដើម្បី​រួមចំណែក​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទាំងឡាយ​។​

ក្រៅពី​កត្តា​ទាំងនេះ​ការកើនឡើង​ចំនួន​ប្រជាជន​ក៏​ជា​កក្តា​មួយ​ដែរ​ដែល​ធ្វើឱ្យ​ការផ្គត់ផ្គង់​ត្រី​មានការ​ខ្វះខាត​។​

ផ្អែក​តាម​តួលេខ​បណ្ដោះអាសន្ន​នៃ​ជំរឿន​ទូទៅ​ប្រជាជន​សរុប​តាម​វិធីសាស្ត្រ​នៅ​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០១៩​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ចំនួន ១៥២៨៨៤៨៩ នាក់​កើនឡើង​ជាង​ចំនួន​១៤.១​ភាគរយ​រយៈពេល​១១ ឆ្នាំ​រវាង​ឆ្នាំ​២០០៨​និង​២០២១៩​ធ្វើ​ឲ្យ​តម្រូវការ​ត្រី​សាច់​សម្រាប់​បរិភោគ​មានការ​កើនឡើង​ផងដែរ​។​

តាម​ការស្រាវជ្រាវ​ប្រជា​ជន​ម្នាក់​បរិភោគ​ត្រី​ប្រមាណ​៥២.២៤ គីឡូក្រាម​ក្នុង​មួយឆ្នាំ​។​ប៉ុន្តែ​ប្រជាជន​ដែល​រស់នៅ​តំបន់​ទំនាប​លិច​ទឹក​បរិ​មាណនៃ​ការបរិភោគ​ត្រី​បាន​កើន​ឡើងដល់​ទៅ​៧៥.៦ គីឡូក្រាម​ក្នុង​មួយឆ្នាំ​។​

ដោយ​ផ្អែកលើ​តម្រូវការ និង​ទីផ្សារ​ត្រី​ក្នុងពេល​បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​អនុវត្ត​គម្រោង​វារីវប្បកម្ម ពិសេស​ការចិញ្ចឹម​ត្រី​អណ្ដែង និង​កង្កែប​ក្នុង​ថង់​ប្លា​ស្ទិ​កដោយ​ប្រើ​រយៈពេល​ខ្លី ចំណាយ​ដើមទុន​តិច និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​នៅតាម​ខេត្ត​គោលដៅ​ចំនួន​១១ និង​ខេត្ត​ទទួលរង​គ្រោះ​ជំនន់​ទឹកភ្លៀង​ចំនួន​៤​នាពេល​កន្លងមក​៕​

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម