Connect with us

ព័ត៌មានជាតិ

ស្ថានីយជញ្ជីងអចល័តថ្មី នឹងត្រូវបង្កើតនៅផ្លូវជាតិលេខ៧៦ ខេត្តមណ្ឌលគិរី

បានផុស

នៅ

ក្នុងគោលបំណងកាត់បន្ថយការខូចខាតផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសាងសង់ស្ថានីយជញ្ជីងអចល័តថ្មីមួយនៅបណ្តោយផ្លូវជាតិ​លេខ៧៦ នៃទឹកដីខេត្តមណ្ឌលគិរី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគណកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈ​ប្រតិភូក្រសួង អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយជញ្ជីងអចល័តថ្មីមួយ នៅបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងចំណុចគីឡូម៉ែត្រលេខ១៦៥ ក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។

ការសាងសង់ស្ថានីយជញ្ជីងអចល័តថ្មីនេះ នឹងជួយត្រួតពិនិត្យយានយន្តដឹកទំនិញលើផ្លូវជាតិលេខ៧៦ ដើម្បីកាត់បន្ថយការខូចខាតផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម