Connect with us

ព័ត៌មានជាតិ

កម្លាំងការពារព្រំដែន សហការជាមួយយោធាឈរជើងល្បាតការពារតាមព្រំដែនស្រុកលើកដែក និងស្រុកកោះធំ

បានផុស

នៅ

កម្លាំងកងការពារព្រំដែនលេខ៦០១ នៅថ្ងៃទី ១៦ ខែមិថុនា បានសហការជាមួយកម្លាំង​យោធភូមិ​ភាគ​ពិសេស កម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល រួមទាំងកម្លាំង​សមត្ថកិច្ច ឈរជើងតាមព្រំដែន ចុះល្បាតទាំងថ្ងៃ ទាំងយប់ ក្នុងភូមិ​សាស្ត្រ ឃុំសំពៅពូន ឃុំព្រែកជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ និងឃុំក្អមសំណ ស្រុកលើកដែក ក្នុងការទប់ស្កាត់​ការលួចឆ្លងដែន​ចេញ​ចូល ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីតំបន់ខាងលើ ក៏មានកម្លាំងឈរជើងនៅទីបញ្ជាការ ក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុក​កោះធំ សម្រាប់សហការ និងអន្តរាគមន៍ឱ្យកម្លាំងជួរមុខ ២៤ម៉ោង លើ២៤ម៉ោងផងដែរ។

ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ បានបញ្ជាក់ថា​ទោះបីក្រោមកម្តៅថ្ងៃ ភ្លៀង ខ្យល់ យ៉ាងណា ក៏កងកម្លាំងការពារព្រំដែននៅតែអនុវត្តបទបញ្ជា ឈរ​ជើង និងល្បាត ក្នុ្ងងភារកិច្ច ការពារបូរណភាពទឹកដី និងរក្សាសន្តិភាពតាមខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ទៅតាមបទបញ្ជាបានដាក់ចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម