Connect with us

ព័ត៌មានជាតិ

ខេត្ត ៣ ផ្ទុះ​​ឆ្លង​ធ្ងន់ជាង​គេ​កាល​ពី​​ម្សិលមិញ​នេះ

បានផុស

នៅ

បើ​យោងតាម​របាយការណ៍​តួលេខ​អ្នក​ឆ្លង​កូវីដ​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ មាន​ខេត្ត​ចំនួន ៣​ ​​មាន​អ្នក​ឆ្លង​ច្រើនជាង​គេ។ ក្នុង​នោះ​ខេត្ត​កោះកុង រកឃើញ ៦៨ នាក់ ខេត្តព្រៃវែង ៥៥ នាក់ និង​ខេត្ត​បន្ទាយមានជ័យ ៤៩ នាក់។

គួរ​បញ្ជាក់​ថា ខេត្ត​ក្រុង​មួយ​ចំនួ​ន​ទៀត កម្ពុជា​ថ្មីមិន​អាច​ស្វែង​រក​​ទិន្នន័យ​ពី​តួលេខ​អ្នក​ឆ្លង​មានដូចជា​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​កណ្តាល ទើប​មិន​មាន​របាយការណ៍​បង្ហាញ​ជាក់លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តកោះកុង​ដែល​ឈរ​លើ​គេ តាម​ការ​ឲ្យ​ដឹងរបស់​អាជ្ញាធរ​ខេត្ត ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ទាំង ៦៨ នាក់​ គឺ​មាន​ស្រី ៥២ នាក់ ហើយ​ភាគច្រើន​ជាពលរដ្ឋ​រស់នៅ​ស្រុក​មណ្ឌល​សីម៉ា និង​ក្រុង​ខេមរភូមិន្ទ។

ដោយឡែក​ខេត្តព្រៃវែង​ រកឃើញ​អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៥ នាក់​ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ អ្នក​ឆ្លង​មាន​ប្រភព​នៅ​ក្រុង​ស្រុក​ចំនួន ៩ របស់​ខេត្ត​ព្រៃវែង និង​ពលរដ្ឋ​មកពី​ខេត្ត​កណ្តាល។

អត្តសញ្ញាណមាន​ដូចខាងក្រោម៖

១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកព្រះសេ្តច ចំនួន ​១៩នាក់
៣-ស្រុកពារាំង ចំនួន ​១៣នាក់
៤- ស្រុកមេសាង ចំនួន ​១០នាក់
៥- ស្រុកបាភ្នំ ចំនួន​ ៣នាក់
៦- ស្រុកសុីធរកណ្ដាល ចំនួន​ ៣នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន​ ២នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ២នាក់
៩- ស្រុកពាមរក៍ ចំនួន ១នាក់
១០- មកពីខេត្តកណ្ដាល ចំនួន ១នាក់។

ខេត្ត​បន្ទាយមានជ័យ​មានតួលេខ​​អ្នក​ឆ្លង​ខ្ពស់​ជាង​គេ​ទី​ ៣ ហើយ​ជាង ៩០ភាគរយ ​​ពាក់ព័ន្ធ​កម្មករ​នៅ​រោងចក្រហាយតេក៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម