Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ៖ ក្រសួងនៅតែមានជំហរបន្តផ្អាកដំណើរការសាលារដ្ឋនិងឯកជនដដែល

បានផុស

នៅ

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និង កីឡា បានអះអាងថា ក្រសួងអប់រំនៅតែមានជំហរបន្តផ្អាកដំណើរការសាលារដ្ឋនិងឯកជននៅទូទាំងប្រទេសដដែលដោយសារស្ថានភាពជំងឺកូវីដ‑១៩នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និង កីឡាបាន ប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា«ក្រសួងអប់រំ យុវជន និងកីឡា មានជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដោយបន្តតាមដាននិងវាយតម្លៃស្ថានភាពព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ចំពោះមុខនេះ ក្រសួងអប់រំ យុវជន និងកីឡាលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបុគ្គលិកអប់រំ មាតាបិតា សិស្ស-និស្សិត បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ»។

លោក បានបន្តថា ក្រសួងអប់រំ លើកទឹកចិត្តអ្នកផ្តល់សេវាអប់រំឯកជន អ្នកទទួលសេវាអប់រំឯកជន និងភាគីពាក់ព័ន្ធបន្តពិភាក្សាគ្នា ចរចារគ្នា រកដំណោះស្រាយសមស្រប្រកបដោយការយោគយល់ គ្នាកម្រិតខ្ពស់ និង សម្បទាន គ្នាទៅវិញទៅមក ព្រោះទាំងអស់គ្នាសុទ្ធតែទទួលផលជះពីកូវីដ-១៩។

លោក រស់ សុវាចា ក៏បានលើកទឹកចិត្តដល់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ និងតាមអនឡាញស្របតាមគន្លងជីវិតថ្មីនៃវិស័យអប់រំដែលក្រសួងបានចេញសេចក្តីណែនាំរួចហើយ ។

ទន្ទឹមនឹងនេះលោក បានបន្តទៀតថា  ក្រសួងអប់រំ យុវជន និងកីឡានឹងគោរពអនុវត្តតាមគោលការណ៍នានា របស់រាជដ្ឋាភិបាល។

យ៉ាងណាក៏ដោយ លោក រស់ សុវាចា បានលើកឡើងថាក្រសួងអប់រំ យុវជន និង កីឡាស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការណ៍ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន ជាពិសេសមាតាបិតា សិស្ស-និស្សិត និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំសម្រាប់អ្នកសិក្សាមុននិងក្នុងបរិបទកូវីដ-១៩។

គួរបញ្ជាក់ថាកាលពីម្សិលមិញនេះវិស័យឯកជនបានដាក់សំណើរចំនួន៧ចំណុចទៅក្រសួងអប់រំយុវជននិងកីឡាឱ្យជួយដោះស្រាយបញ្ហាប្រឈមនានារបស់គ្រឹះស្ថានសិក្សាឯកជនក្នុងនោះក៏មានការស្នើសុំឱ្យក្រសួងអប់រំបើកដំណើរការសាលារៀនឡើងវិញផងដែរ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម