Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​២ ឧបត្ថម្ភ​ថវិកា​២​ម៉ឺន​ដុល្លារ​ និង​អង្ករ៧​តោន​ជូន​រដ្ឋបាល​រាជធានីភ្នំពេញ

បានផុស

នៅ

ក្រុមហ៊ុន​ចំនួន​២ ក្នុងនោះ​រួមមាន​ក្រុមហ៊ុន ស៊ុមី (​ខេ​ម​បូ​ឌា​) វ៉ា​យ​រីង ស៊ី​ស្ទី​ម ខូ​អិ​ល​ធី​ឌី និង​ក្រុមហ៊ុន ព្រូដិនសល (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អី​សួ​រ៉ិ​នស៍ ភីអិលស៊ី បាន​ឧបត្ថមថវិកាចំនួន ២០,០០០$ (​ពីរម៉ឺន​ដុល្លារ​អាមេរិក​)​ និង​អង្ករ​ចំនួន៧​តោន ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយមេរោគ​កូ​វីដ​-១៩ ។​

ពិធី​ប្រគល់​និង​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ទាំង​២​ខាងលើនេះ​ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មិថុនា ក្រោម​វត្តមាន​លោក ​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សាគណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ស៊ុ​មី (​ខេ​ម​បូ​ឌា​) វ៉ា​យ​រីង ស៊ី​ស្ទី​ម ខូ​អិ​ល​ធី​ឌី ដែល​បាន​ឧបត្ថម្ភ ថវិកាចំនួន ២០,០០០$ (​ម្ភៃ​ពាន់​ដុល្លារ​អាមេរិក​) និង​ក្រុមហ៊ុន ព្រូ​ដិ​នស​ល (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អី​សួ​រ៉ិ​នស៍ ភីអិលស៊ី បាន​ឧបត្ថម​អង្ករចំនួន៧​តោន ជូន​រដ្ឋបាល​រាជធានីភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ទ​ទូល​រងគ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​មេរោគ​កូ​វីដ​-១៩ ។​

លោក​បន្តថា តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ពី​សំណាក់​ក្រុមហ៊ុន​ទាំង​២ខាងលើនេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋា​ភិបាល ស្របតាម​ការអំពាវនាវ​របស់សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាលនៃ​មេរោគ​កូ​វីដ-១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។ ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ​អំពី​ការគិត និង​ក្ដី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស ជាតិ​បាននឹង​កំពុងជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ (Covid-19)​។ សមានចិត្ត​ដ៏​ប្រពៃ​នេះ នឹងត្រូវ​បាន​ចងចាំទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម