Connect with us

ព័ត៌មានជាតិ

ឯកឧត្តម លីវ សុភ​ក្ត្រា បាន​ ឧបត្ថម្ភ​១៥​ម៉ឺនម៉ាស​ ដល់​រដ្ឋបាលខេត្ត ​ដើម្បី​យក​ទៅ​ចែក​ដល់​ក្រុម​គ្រូពេទ្យ​សមរភូមិ​មុខ​

បានផុស

នៅ

​​ឯកឧត្តម លីវ សុភ​ក្ត្រា អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​សមាជិក​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​នាំយក​ម៉ាស​ពេទ្យ ចំនួន​១៥​ម៉ឺន​ម៉ាស ឧបត្ថម្ភ​ដល់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​យក​ទៅ​ចែក​ដល់​ក្រុម​គ្រូពេទ្យ​សមរភូមិ​មុខ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ក្នុង​សាលាខេត្ត​បន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម លីវ សុភ​ក្ត្រា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ម៉ាសពេទ្យ​ចំនួន​១៥​ម៉ឺ​ន​ម៉ាស​នេះ បាន​នាំយកមក​ប្រគល់​ជូន​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​ជា​ការ​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម លីវ សុភ​ក្ត្រា បាន​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ​ក្នុង​កាលៈទេសៈ​សម័យកូ​វីដ១៩​ កំពុង​រាតត្បាត​ពេញ​ប្រទេស យើង​ដឹង​ថា​អ្នកណា​ក៏មាន​ភាព​តានតឹង​និង​ជំងឺ​កូ​វីដ១៩​នេះដែរ ​ប៉ុន្តែ​ក៏ត្រូវ​ជឿជាក់ថា យើងទាំងអស់គ្នា​មិនអាច​អស់សង្ឃឹម​ត្រូវតែ​តស៊ូ​ជានិច្ច​។ ​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា ក្នុង​ឆ្នាំ​២០២០ បន្ត​ដល់​ឆ្នាំ ២០២១​នេះ​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩​ផ្ទុះឡើង​ពាសពេញ​ពិភពលោក​ពិសេស​ប្រទេស​កម្ពុជា​នោះ​តម្រូវ​ឲ្យ​យើងទាំងអស់គ្នា​ត្រូវ​ពាក់​ម៉ាស់ និង​លាងដៃ​និង​អាល់កុល ជែ​ល​ពិសេស ជំងឺ​នេះ​ឆ្លង​លឿន​គឺ​មនុស្ស​ចាស់ អ្នកមាន​ជំងឺ​ផ្សេង​បើ​យើង​មិន​ការពារ​វា​ដូចជា​ក្នុង​ទីប្រជុំជន​ក្នុង​ផ្សារ ទី​វត្ត​អារាម កន្លែង​ទីប្រជុំជន​ត្រូវ​ពាក់​ម៉ាស់​ជានិច្ច ពិសេស​កន្លែង​ដែល​សប្បាយ ហើយ​ត្រូវ​ជៀសវាង​ឲ្យ​ឆ្ងាយ​នូវ​ការចូលរួម​ផឹក​ស៊ី កម្មវិធី ការ បុណ្យទាន​ផ្សេងៗ​ ព្រោះ​ជំងឺ​នេះ​វា​ងាយ​និង​ឆ្លង​ណាស់​ហើយ​បើ​សង្ស័យ​ថា ​មាន​ជំងឺ​នេះ​ឆ្លង​ហើយ​ត្រូវ​ទៅ​មណ្ឌល​សុខភាព​ឲ្យ​អ្នក​ជំនាញ​ធ្វើការ​ពិនិត្យ​ត្រូវ​នៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ​ កុំ​ដើរ​ចម្លង​ដល់​អ្នកដទៃ​ឲ្យ​សោះ​។

​ក្នុងនោះ អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម លីវ សុភ​ក្ត្រា ដែល​ជា​និច្ចកាល​តែងតែ​នាំយក​អំណោយ​ស្បៀង​ជា​អង្ករ គ្រឿង​ឧបភោគបរិភោគ​សម្រាប់​ប្រើ​ប្រាស់ ​ក្នុង​កិច្ច​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ជា​ច្រើន​មក​ចូល​រួមជាមួយ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​នាពេល​កន្លងមក​ផង​ដែរ​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ១២ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

តើណាតូ និងអឺរ៉ុបបរិយាយយ៉ាងណាចំពោះការវាយប្រហារភេរវកម្មនៅ រុស្ស៊ី?

ព័ត៌មានជាតិ២២ នាទី មុន

ជារឿងកម្រណាស់! យុវតីខ្មែរ១រូប បានអភិវឌ្ឍខ្លួនពីនារីអាកាសចរណ៍ ក្លាយជាអ្នកបើកយន្តហោះ

កីឡា២៥ នាទី មុន

អតីត​ជម្រើសជាតិ សាយ ពិសិដ្ឋ ដឹក​នាំ​ក្រុមអន្តោប្រវេសន៍ឈ្នះជើងឯកក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម