Connect with us

ព័ត៌មានជាតិ

អ្នកជំងឺកូវីដ២នាក់​នៅខេត្តតាកែវ បានស្លាប់នៅព្រឹកថ្ងៃទី១៧មិថុនា នេះ

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ បានប្រកាសមានករណីស្លាប់លើបុរស់-ស្ត្រី ជនជាតិខ្មែរពីរនាក់ដោយជំងឺកូវីដ-១៩ ជាពលរដ្ឋរស់ស្រុកសំរោង។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺទី១ មានឈ្មោះ សែម ពៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ​អ្នក​លក់ដូរ រស់នៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ជនរងគ្រោះបានចូលមក​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកស្រុកបាទី នៅថ្ងៃទី១២ ខែមិថុនា វេលា​ម៉ោង​១៧និង០០នាទី ក្នុង​ស្ថានភាព​ក្អក ហត់ ឈឺក្បាល ។ ដោយស្ថានភាពអ្នជំងឺមានការវិវត្តន៍​កាន់​តែ​ធ្ងន់ធ្ងរ អ្នកជំងឺបាន​ស្លាប់​បាត់​បង់​ជីវិតនៅថ្ងៃទី១៧ ខែមិថុនា វេលាម៉ោង៥និង០០នាទីព្រឹក។

អ្នកជំងឺទី២ មានឈ្មោះ ប្រាក់ សារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិត្រពាំងចំបក់ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ​ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី កាលពីថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង១១និង០០នាទី ក្នុងស្ថានភាពស្លេកស្លាំង ហត់ខ្លាំង ថប់ទ្រូង ស្វាយបបូរមាត់ និងក្ដោខ្លួន។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើង អ្នកជំងឺបាន​ស្លាប់​នៅវេលាម៉ោង២និង០០នាទី ទាបភ្លឺ ថ្ងៃទី១៧ ខែមិថុនា នេះ ទោះបីមានការជួយសង្គ្រោះយ៉ាង​យក​ចិត្ត​ទុក​ដាក់ពីក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ។

ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា អ្នកជំងឺទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម​ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម