Connect with us

ព័ត៌មានជាតិ

ក្រសួង​ធម្មការ​ណែនាំ​ដល់​គ្រប់​វត្ត​អារាម​ត្រូវ​រៀបចំ​តុបតែង​លម្អ​ឱ្យបាន​ស្អាត ​អបអរ​ព្រះ​រាជ​ពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចម៉ែ​

បានផុស

នៅ

​ក្រសួង​ធម្មការ​និង​សាសនា បាន​ណែនាំ​ដល់​គ្រប់​វត្ត​អារាម​នៅ​ទូទាំងប្រទេស​ ត្រូវ​រៀបចំ​តុបតែង​លម្អ​នៅ​ទីធ្លា​ក្នុង​វត្ត​ និង​កន្លែង​សក្ការបូជា​ឱ្យបាន​ស្អាត​ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​សម្ដេចព្រះ​មហាក្សត្រី​ន​រោ​ត្ដម​មុនិនាថ​សីហនុ ​ព្រះវររាជ​មាតា​ជាតិខ្មែរ ​ក្នុង​សេរីភាព​សេច​កី្ត​ថ្លៃថ្នូរ​និង​សុភមង្គល​ ក្នុង​គម្រប់​ព្រះជន្ម​៨៥​យាង​ចូល​៨៦​ព្រះវស្សា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​ បានឱ្យដឹង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ថា​ជា​រៀងរាល់ឆ្នាំ​ រាជរដ្ឋាភិបាល​រួមជាមួយ​ព្រះរាជវង្សានុវង្ស​ ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ មន្ត្រី​រាជការ​តាម​ក្រសួងរដ្ឋលេខាធិការដ្ឋាន​ ស្ថាប័ន​និង​រដ្ឋបាល​រាជធានី​ខេត្ត​ ព្រមទាំង​ប្រជារាស្ត្រ​ទូទាំងប្រទេស​តែងតែ​ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម​ថ្វាយ​សម្ដេចព្រះ​មហាក្សត្រី​ន​រោ​ត្ដម​មុនិនាថ​សីហ​នុ​ព្រះវររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេច​កី្ត​ថ្លៃថ្នូរ​ និង​សុភមង្គល​ តាម​ប្រពៃណី​ស្របតាម​ព្រះរាជប្បវេណី​ពី​បុរាណ​និង​ប្រពៃណី​សាសនា​។​

លោករដ្ឋមន្ត្រី​បាន​បន្តថា ការ​ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម​ដើម្បី​សម្ដែង​នូវ​កតញ្ញុតាធម៌​តបស្នង​ព្រះមហាករុណា​ទិគុណ​ដ៏​ធំធេង​ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយ​ពលព្រះ​បញ្ញាញាណ​ក្នុង​ព្រះ​រាជ​សកម្មភាព​ដ៏​ឧត្ដុង្គឧត្ដម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​​និង​ប្រជារាស្ត្រ​ជា​កូនចៅ ​ចៅទួតរបស់​ព្រះអង្គ ​ជាពិសេស​លើ​វិស័យ​មនុស្សធម៌​អប់រំ​សង្គមកិច្ច​សុខមាលភាព​ទូទៅ​និង​ចូល​រួម​អបអរសាទរ​ថ្វាយ​ព្រះរាជសព្វសាធុការ មហាប្រសើរ​ថ្វាយ​សម្ដេច​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទី​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុតក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រោះ​ព្រះអង្គ​គម្រប់​ព្រះជន្ម​៨៥​យាង​ចូល​៨៦ ព្រះវស្សា​។​

លោក​រដ្ឋមន្ត្រីបាន​បន្តទៀតថា ឆ្នាំនេះ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​ថ្វាយ​សម្ដេចព្រះ​មហាក្សត្រី​ព្រះ​វរ​រាជ​បិតា​ជាតិខ្មែរ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​ទី​១៨​ ខែមិថុនា ​ឆ្នាំ​២០២១​ក្នុង​បរិការណ៍​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នៅតែ​បន្ត​ឆ្លង​រីក​រាលដាល​តាម​រាជ​ធានី​និង​គ្រប់​ខេត្ត​ទូទាំងប្រទេស​។​

លោក​រដ្ឋមន្ត្រីបាន​បន្ថែមទៀតថា ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ក្នុងការ​អនុវត្ត​វិធានការចាំបាច់​នានា​សំដៅ​កាត់ផ្ដាច់​និង​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ក្រសួង​ធម្មការ​និង​សាសនា​សូម​ធ្វើការ​ណែនាំ​តែ​គ្រប់​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ខេត្ត​ថា​ឆ្នាំនេះ​មិនមាន​ការ​រៀបចំ​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្ដីពី​ការចាត់តាំង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម​សម្ដេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​គម្រប់​ព្រះជន្ម​៨៥​យាង​ចូល​៨៦​ព្រះវស្សា​ទេ​។​

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រីបាន​ណែនាំ​ដល់​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ខេត្ត​ត្រូវ​ណែនាំ​គ្រប់​វត្ត​អារាម​ត្រូវ​ធ្វើការ​បោសសំអាត​ទីធ្លា​ក្នុង​វត្ត​និង​កន្លែង​សក្ការៈបូជា​ឱ្យបាន​ស្អាត​តុបតែង​លម្អ​ទង់ជាតិទង់សាសនា​ទង់​ព្រះមហាក្សត្រ​បដា​ពាក្យស្លោក​និង​រៀបចំ​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​សម្ដេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ដោយមាន​តុបតែង​លំអ​ឲ្យ​បាន​សមរម្យ​។​

លោក​រដ្ឋមន្ត្រី​បានស្នើ​ឱ្យ​លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ខេត្ត​អនុវត្តន៍​សេចក្តីណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​និង​ទទួលបានលទ្ធផល​ល្អប្រសើរ​ឲ្យ​បាន​ស្របទៅតាម​វិធានការ​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម