Connect with us

ព័ត៌មានជាតិ

រក​ច្រកចេញ​ពី​ការ​ផ្អាក​សាលារៀន ក្រសួងអប់រំគ្រោងជួបប្រជុំជាមួយវិស័យឯកជនឆាប់ៗ​នេះ

បានផុស

នៅ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានបង្ហើបឱ្យដឹងថា ក្រសួងអប់រំគ្រោងជួបប្រជុំជាមួយក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននាពេលឆាប់ៗនេះ ដើម្បីពិភាក្សាគ្នានិងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រឹះស្ថានសិក្សាឯកជន កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

ការ​លើកឡើងនេះស្របពេលដែល​វិស័យ​អប់រំ​ឯកជន បាន​ស្នើ​ឲ្យ​មាន​ការ​ពន្លឿន​ការ​បើក​សាលារៀនឡើងវិញ ខណៈ​មានការ​ព្រួយ​បារម្ភ​បើ​បន្ត​អូស​បន្លាយ​ពេលទៀត​ អាច​ឲ្យ​គ្រឹះស្ថាន​អប់រំ​ឯកជន​​ដួលរលំ​ឈាន​ទៅ​បិទ​ទ្វារ​តែ​ម្តង ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា​លោក ហេង វ៉ាន់ដា ប្រធានក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះក្រុមការងារលោក នៅមិនទាន់ទទួលបានការអញ្ជើញចូលរួមប្រជុំណាមួយពីក្រសួងអប់រំនៅឡើយទេ បន្ទាប់ពីក្រុមការងារបានដាក់សំណើរចំនួន៧ចំណុចឱ្យក្រសួងអប់រំ ជួយដោះស្រាយកាលពីល្ងាចថ្ងៃម្សិលមិញ។

លោកបានបន្តថា «ខ្ញុំនៅមិនទាន់បានទទួលទេ តែខ្ញុំដឹងថាឯកឧត្តមរដ្ឋមន្ត្រីចង់ដោះស្រាយសំណើវិស័យឯកជនឆាប់ៗ»។

លោក​បញ្ជាក់​ថា ការជួបប្រជុំជាមួយក្រសួងអប់រំនេះ វាជាដំណោះស្រាយមួយដើម្បីឈានទៅរកច្រកចេញ សម្រាប់ដោះស្រាយបញ្ហាមួយចំនួនរបស់វិស័យឯកជនផ្នែកវិស័យអប់រំនេះ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១ក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដាក់សំណើរចំនួន៧ចំណុចឱ្យក្រសួងអប់រំយុវជននិងកីឡា ជួយដោះស្រាយបញ្ហាប្រឈមនានារបស់គ្រឹះស្ថានសិក្សាឯកជននៅទូទាំងប្រទេស ក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ‑១៩។

សំណើរ៧ចំណុច នោះរួមមានទី១. សំណើសុំបើកសាលារៀនឡើងវិញដោយថ្នាក់ឧត្តមសិក្សានិងថ្នាក់ k-12 រៀនជាលក្ខណៈ online plus ដូចគ្នា ដែលមានការទទួលខុសត្រូវរបស់សាលានីមួយៗ ជាមួយនឹងគោរពតាមគោលការណ៍ ស្តង់ដាវិធានការអនាម័យរបស់ក្រសួង អប់រំយុវជននិងកីឡានិងស្នើកំណត់ថ្ងៃប្រឡងបាក់ឌុប។

ទី២. សំណើរសុំបិទត្រឹមទីតាំងដែលកើតមានជំងឺកូវីដ១៩ ឬទីតាំងដែលសង្ស័យដែលកើតមានជំងឺកូវីដ១៩ ចំពោះតែថ្នាក់ឬទីតាំងជាក់លាក់ណាមួយដែលមានកើតជំងឺកូវីដ១៩ឬដែលសង្ស័យកើតជំងឺកូវីដ១៩ ជាជាងការបិទសាលាទាំងមូលតែម្ដង។

ទី៣.សំណើសុំចាក់វ៉ាក់សាំងឲ្យបានពេញលេញចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជនជាពិសេសចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជននៅតាមបណ្ដាលខេត្តនានាដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ដែលការចាក់វ៉ាក់សាំងនោះអាចធ្វើបាននៅតាមទីតាំងសាលាផ្ទាល់តែម្ដង។

ទី៤. សំណើសុំធនាគារជាតិនៃកម្ពុជាបន្ថយអត្រាការប្រាក់ពិសេសស្នើសុំបន្ថយអត្រាការប្រាក់កាតព្វកិច្ចចំពោះធនាគារឯកជនដើម្បីឲ្យធនាគារឯកជនមានលទ្ធភាពបន្ថយអត្រាការប្រាក់មកដល់គ្រឹះស្ថានអប់រំឯកជននិងស្នើសុំពន្យារពេលនៃការសងត្រឡប់វិញ។

ទី៥. សំណើសុំផ្អាកការបង់ថ្លៃសេវាបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស និងអាចទទួលបានអត្ថប្រយោជន៍ដែលផ្ដល់ដោយបសសជាធម្មតា។

ទី៦.សំណើសុំបង្កើតល្បឿនអ៊ីនធឺណិតសម្រាប់វិស័យអប់រំ ដោយស្នើសុំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្កើនល្បឿន អ៊ិនធើណេតឱ្យបានលឿន សម្រាប់វិស័យអប់រំដើម្បីឆ្លើយតបឱ្យបានល្អប្រសើរ ចំពោះការប្រើប្រាស់ក្នុងការរៀនតាមអនឡាញ​របស់សិស្សនៅក្នុងបរិបទនៃជំងឺកូវីដ១៩។ ទី៧. សំណើសុំព្យួរការបង់ពន្ធកាត់ទុកលើប្រាក់បៀវត្សបុគ្គលិកអប់រំផ្នែកឯកជន បើអាចបន្ធូរបន្ថយត្រឹមរយៈពេល ៦ខែ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម