Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍បញ្ឈប់ការចេញអាជ្ញាបណ្ណដឹកជញ្ជូន ចាប់ពីខែក្រោយទៅ

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានបញ្ឈប់ការចេញអាជ្ញាបណ្ណដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹក ចាប់ពីថ្ងៃទី១ កក្កដា តទៅ ប៉ុន្តែបណ្ណដឹកជញ្ជួនដែលនៅមានសុពលភាពអាចបន្តអនុវត្តរហូតដល់អស់សុពលភាព។

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៧ ខែមិថុនានេះបានណែនាំដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកទាំងអស់ថា ក្រសួងនឹងបញ្ឈប់ការចេញអាជ្ញាប័ណ្ណទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។

ក្រសួងបានបន្តថា ចំពោះអាជ្ញាប័ណ្ណទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកចេញដោយក្រសួងទេសចរណ៍កន្លងមកដែលមានសុពលភាពអាចបន្ទោសអនុវត្តរហូតដល់អស់សុពលភាព។

ចំណែក ម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកដែលមានលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរផ្ដល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រកបអាជីវកម្មដឹកជញ្ជូនទេសចរ ដោយពុំចាំបាច់តម្រូវឱ្យស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ថែមទៀតទេ។

ប៉ុន្តែម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកនៅតែអាចស្នើសុំចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងគុណភាពសេវាកម្ម ឬដាក់ពាក្យចូលរួមការប្រឡងប្រណាំងផ្សេងកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់តាមរយៈក្រសួងទេសចរណ៍បាន៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម