Connect with us

ព័ត៌មានជាតិ

ថ្ងៃខានស្អែកនេះ ​វ៉ាក់​សាំង​ចំនួន១​លានដូសទៀតនឹង​មកដល់កម្ពុជា​

បានផុស

នៅ

នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac​ របស់ចិនចំនួន១​លានដូស​ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ​ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ​នេះបើតាមការ​បញ្ជាក់​ពី​​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល ខណៈកាលពី​ថ្ងៃអាទិត្យ សប្តាហ៏មុន​​បានមកដល់ចំនួន១លានដូស​​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា វ៉ាក់សាំងចំនួន១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ គឺជាវ៉ាក់សាំងជើងទី៨ហើយ ខណៈជើងទី១ មានចំនួន១.៥ លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា, ​ជើងទី៣ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែ​ឧសភា, ជើងទី៤ មានចំនួន​៥០ ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា, ជើងទី៥ មានចំនួន១​លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា, ជើងទី៦ បានមកដល់កាលពីថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ ចំនួន១លានដូស ក្នុងនោះ Sinovac Vaccine ចំនួន៥០ម៉ឺនដូស និង Sinopharm Vaccine ចំនួន៥០ម៉ឺនដូស, ជើងទី៧ ចំនួន១លានដូស ប្រភេទស៊ីណូហ្វាម (Sinopharm) ​បានដឹកមកដល់កាលពី​ថ្ងៃទី១២ ខែមិថុនា។​​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

តាមគម្រោង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ២៦លានដូស។ នៅក្នុងខែមិថុនា នេះ វ៉ាក់សាំងប្រមាណ៤.៥លានដូស បានដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ២២ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

តើណាតូ និងអឺរ៉ុបបរិយាយយ៉ាងណាចំពោះការវាយប្រហារភេរវកម្មនៅ រុស្ស៊ី?

ព័ត៌មានជាតិ៣២ នាទី មុន

ជារឿងកម្រណាស់! យុវតីខ្មែរ១រូប បានអភិវឌ្ឍខ្លួនពីនារីអាកាសចរណ៍ ក្លាយជាអ្នកបើកយន្តហោះ

កីឡា៣៥ នាទី មុន

អតីត​ជម្រើសជាតិ សាយ ពិសិដ្ឋ ដឹក​នាំ​ក្រុមអន្តោប្រវេសន៍ឈ្នះជើងឯកក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម