Connect with us

ព័ត៌មានជាតិ

គម្រោង​កែលំអ​គ្រប់គ្រង​បរិស្ថាន​ក្រុង​បាត់ដំបង​ អាច​សម្អាត​ទឹក​កខ្វក់​៨០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ និង​កាត់បន្ថយ​ការ​ប៉ះពាល់​បរិស្ថាន​​​

បានផុស

នៅ

គម្រោង​កែលំអ​គ្រប់គ្រង​បរិស្ថាន​ប៉ែក​ខាងកើត​ក្រុង​បាត់ដំបង​ ក្រោយ​បញ្ចប់​គម្រោង​សាងសង់​ ត្រូវ​បាន​មន្ត្រី​ជំនាញ​អះអាងថា ​​មាន​សមត្ថភាព​សម្អាត​ទឹក​កខ្វក់​៨០០០​ម៉ែត្រត្រីគុណ​ ក្នុង​មួយថ្ងៃ​ផ្តល់​ឲ្យ​កសិករ​ប្រើប្រាស់​ស្រោចស្រព ​ពិសេស​កាត់បន្ថយ​ការ​ប៉ះពាល់​បរិស្ថាន​បាន​យ៉ាង​ល្អ​ប្រសើរ​ជាង​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី​ កឹម សុគន្ធា​រី ​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង ​ទទួលបន្ទុក​រៀបចំ​ប្រព័ន្ធ​លូ​និង​ជា​ប្រធាន​អង្គភាព​អនុវត្ត​គម្រោង​(PIU)​បាន​បញ្ជាក់​ឲ្យ​ដឹង​ នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ថា គម្រោង​សាងសង់​ប្រព័ន្ធ​លូ​និង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ដែល​កំពុងតែ​ដំណើរការ​នេះ​ លើ​ផ្ទៃដី​ជិត​១០​ហិកតា​ ឋិត​នៅ​ត្រើយ​ខាងកើត​ស្ទឹង​សង្កែ ​ក្រុង​បាត់ដំបង​ ចាប់ផ្តើម​ការសាងសង់​បាន​ប្រមាណ​ជាង​៥%​ហើយ​ ចាប់តាំងពី​អំឡុង​ខែ​ធ្នូ​ឆ្នាំ​២០២០​មក​។

​លោកស្រី​ កឹម សុគន្ធា​រី​ បាន​ឲ្យ​ដឹង​បន្ថែម​ថា គម្រោង​ដូចគ្នានេះដែរ ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ ក៏​ទទួល​បាន​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយ​គម្រោង​ទៀត​ខ្ពស់​ ជា​គម្រោង​កែលំអ​គ្រប់គ្រង​បរិស្ថាន​ប៉ែក​ខាងលិច​ស្ទឹង​សង្កែ​បន្ថែម​ថ្មី​មួយទៀត​ ដែល​មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​រហូត​ជាង​១២០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​ ដែល​គម្រោង​នេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​ ក្នុង​អំឡុង​ឆ្នាំ​២០២១​នេះ​ផង​ដែរ​។

​ប្រភព​ដដែល​បញ្ជាក់ថា ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នេះ​ បានផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​តាម​ផែន​ការ ដែល​គ្រោងទុក​វា​មាន​សមត្ថភាព​សំអាត​ទឹក​កខ្វក់​ជាង​៨០០០​ម៉ែត្រត្រីគុណ ​ក្នុង​មួយថ្ងៃ​លើទឹក​កខ្វក់​នៅ​ប៉ែក​ខាងកើត​ស្ទឹង​សង្កែ ​ក្នុង​ក្រុង​បាត់ដំបង​។​ ក្រោយ​ការ​សម្អាត​រួច​ទឹក​កខ្វក់​នេះ ​និង​ប្រែក្លាយជា​ទឹកស្អាត​អាច​យក​ទៅ​ប្រើប្រាស់​លើ​ការស្រោចស្រព​ដំណាំ​បាន​យ៉ាង​ប្រសើរ​។​ ជាងនេះទៅទៀត ​វា​បាន​បំប្លែង​ពី​ទឹក​មិន​ស្អាត​ទៅជា​ទឹក​ស្អាត​ល្អ​ជួយ​កាត់បន្ថយ​ការប៉ះពាល់​បរិស្ថាន​យ៉ាង​សំខាន់​ថែមទៀត​ផង​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម