សមត្ថកិច្ច​ចំរុះ​ចុះ​បង្ក្រាប​ស្រា​យីហោ​តាំង​គួ​យ​ចំនួន​ជាង​២៧.០០០​ដប​ដែល​បង្ក​ឲ្យ​អ្នក​ផឹក​៧​នាក់​ស្លាប់​និង​ពុល​រាប់​សិប​នាក់​ទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សមត្ថកិច្ច​ចំរុះ​ចុះ​បង្ក្រាប​ស្រា​យីហោ​តាំង​គួ​យ​ចំនួន​ជាង​២៧.០០០​ដប​ដែល​បង្ក​ឲ្យ​អ្នក​ផឹក​៧​នាក់​ស្លាប់​និង​ពុល​រាប់​សិប​នាក់​ទៀត

បានផុស

នៅ

បន្ទាយមានជ័យ សមត្ថកិច្ច​ចំរុះ​ចុះ​ក្នុង​នោះ​មាន​មន្ត្រី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​អយ្យការ ពាណិជ្ជកម្ម និង​សមត្ថកិច្ច​ជំនាញ​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កប​ប​)​បាន​ចុះបង្ក្រាប​ស្រា​យីហោ​តាំង​គួ​យ​ចំនួន​ជាង​២៧.០០០​ដប​ដែល​ប្រមូល​ពី​ឆ្នាំទៅ​ដែល​បង្ក​ឲ្យ​អ្នក​ផឹក​៧​នាក់​ស្លាប់​និង​ពុល​រាប់សិប​នាក់​ទៀត នៅ​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ ២០២១ នៅ​ស្នាក់​ការ​មន្ទីរពិសោធន៍​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត បាន​បំផ្លាញ​ចោល​អស់ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ចូលរួម​កំទេច​ស្រា​នោះ​មាន លោកស្រី​រស់ សុ​ផានី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​គង់ សំ​សារ៉េត ព្រះ​រាជ​អាជ្ញារ​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​ប៉ុក ​ឡា​ជី​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត។

មន្ត្រី​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ក្នុង​ពិធី​បំផ្លាញ​ចោល​ស្រាថ្នាំ​យីហោ​តាំង​គួ​យ​និង​ពាក់ព័ន្ធ​ដែល​បាន​បង្ក​ពុល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ដល់​ទៅ​៧​នាក់​។ ​ដោយមាន​ការ​សម្របសម្រួល​ពី​ថ្នាក់ដឹកនាំ​ពី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ រួម​ជាមួយ​សមត្ថកិច្ច​ជំនាញ ក​.​ប​.​ក​ខេត្ត បាន​ធ្វើ​សកម្ម​ភាព​ចុះ​ប្រមូល​យក​ផលិតផល​ស្រាថ្នាំ​យីហោ​តាំង គួ​យ​ចំនួន​២.៣១៣​យួរ​ស្មើនឹង​២៧.៧៥៦​ដប នៅតាម​ទីតាំង​លក់​ចែកចាយ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​ច្រើន​ជាង​គេ ក្រុង​សិរីសោភ័ណ​និង ស្រុក​ម៉ាឡៃ ព្រមទាំង​ស្រុក​ខ្លះទៀត កាលពី​ក្នុង​អំឡុង​ខែមិថុនា​ឆ្នាំ​២០២០​កន្លងមក​។

មន្ត្រី​ជំនាញ​បាន​បន្ត​ថា ផ្នែក​តាម​លទ្ធផល​នៃ​របាយការណ៍​វិភាគ​លេខ​០០៥៧៩១ និង​លេខ​០០៥៧៩៣ ចុះ​ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ​២០២០ ដែល​ចេញ​ដោយ​មន្ទីរពិសោធន៍​រប​ស់​អគ្គ​នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កប​ប​) នានា​បង្ហាញថា ក្នុង​ស្រា​មាន​សារធាតុ​មេ​តា​ណុល​ខ្ពស់​ហួស​ក​ម្រឹត​ដល់​១៤%(​អនុលោមភាព​<០,២%) ដែល​អាច​បង្ក​ឲ្យ​អ្នក​ទួល​ទាន​ច្រើន​អាច​ពុល​ស្លាប់។

នេះ​ជា​ធាតុ​ចូល​ដ៏​សំខាន់​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ស្រាថ្នាំ​យី​ហៅ​តាំង​គួ​យ​និង​ពាក់ព័ន្ធ នេះ​ពិត​ជាមាន​សារធាតុពុល​ដែល​បណ្តាល​ឲ្យ​មនុស្ស​ពុល​ស្លាប់​៧​នាក់​ក្នុងនោះ​មាន​ជនជាតិ​ថៃ​១​នាក់​ដែរ​នៅ​ខេត្តបន្ទាយមានជ័យ​ពិតមែន។ ​នេះ​បើ​យោង​របាយការណ៍​របស់​មន្ទីរ​និង​ក្រសួងសុខាភិបាល​អ្នក​ពិសារ​ស្រា​នេះហើយ​ពុល​ស្លាប់​គឺ​ផ្តើមចេញពី​នៅ​ស្រុក​ម៉ាឡៃ ប៉ុន្តែ​បើ​យោង​ជាក់ស្តែង អ្នកស្លាប់​មាន​ដល់​៩​នាក់​(​ដោយ​២​នាក់​មិនបាន​ចូល​ឬ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​)​និង​អ្នក​ពុល​រាប​សិប​នាក់​ទៀត។ ​លោកស្រី​រស់ សុ​ផានី មានប្រសាសន៍ថា​ លោកស្រី​សូម​ទទួលស្គាល់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​ជំនា​ញក​.​ប​.​ប​សាខា​ខេត្តបន្ទាយមានជ័យ​និង​អាជ្ញាធរ​ដែនដី សមត្ថកិច្ច កងកម្លាំង​និង​អ្នក​ពាក់ព័ន្ធ​ដែល​បាន​នឹង​កំពុង​បន្ត​ខិតខំ​អនុវត្ត​នូវ​សកម្មភាព​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​ទាក់ទិន​នឹង​គុណភាព សុវត្ថិភាព អនាម័យ​ម្ហូបអាហារ និង​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​របស់​ប្រើប្រាស់​នានា។

លោកស្រី រស់ សុ​ផានី បាន​បន្តថា យោង​ផលវិបាក​និង​ផលប៉ះពាល់​ដល់​សុខភាព​និង​អាយុ​ជី​វីត​ពលរដ្ឋ ព្រមទាំង​លទ្ធផល​នៃ​ការបំពេញ​ការងារ​តាម​តួនាទី ភារកិច្ច​តាម​សមត្ថកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខាងលើនេះ វា​បាន​ឆ្លុះបញ្ចាំង​នូវ​ការយកចិត្តទុកដាក់​ដ​ល់​សុខុមាលភាព ជីវភាព​និង​សុភមង្គល​របស់​ប្រជាពលរដ្ឋ​យើង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​៕

ដោយ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

តេ​ក្វាន់​ដូ​ITF​កម្ពុជា រៀបចំ​ការប្រកួត​វិ​ញ្ញាសា​មេគុន​តាម​អន​ឡាញ​ជា​លើកដំបូង

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្ទុះអាវុធ​នៅ​កណ្តាល​ក្រុងព្រះសីហនុ​៥​គ្រាប់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច​សខេង​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​សហការ​ជាមួយ​គ​.​ជ​.​ប​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋ​៣​ភូមិ​នៅ​សង្កាត់​បឹង​សាឡាង​ទទួលបាន​អំណោយ​ពីស​ម្តេច​ទាំង​ទ្វេ ខណៈ​បិទ​ខ្ទប់​យក​សំណាក

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​រក​ឃើញ​កូ​វីដ​១៩ បំប្លែង​ថ្មី​(Delta)​ចំនួន ២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services