ផ្លូវមួយខ្សែក្នុងក្រុងសួង ត្រូវបានស្ថាបនាជួសជុលឡើងវិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្លូវមួយខ្សែក្នុងក្រុងសួង ត្រូវបានស្ថាបនាជួសជុលឡើងវិញ

បានផុស

នៅ

ជា​ការ​ឆ្លើយ​តបចំពោះតម្រូវការ និង​សម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ ​អភិបាល​ខេត្តត្បូងឃ្មុំ បាន​សម្រេច​ជួស​ជុល​ផ្លូវកៅស៊ូ ប្រភេទDBST ១ខ្សែប្រវែង ៣១០០ ម៉ែត្រ ដែលតភ្ជាប់ពី ផ្លូវជាតិលេខ៧ ចូល​មកកាន់ភូមិថ្នល់ថ្មី សង្កាត់វិហាហ្លួង ក្រុងសួង ខណៈ​ផ្លូវនេះ គឺបានបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋដោយផ្ទាល់ចំនួន​៦​ភូមិ ដែល​រស់​នៅ​អម​សង​ខាង​ផ្លូវ មួយខ្សែនេះ និងសម្រួលការធ្វើចរាចរណ៍ទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការជួសជុល ស្ថាបនានេះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន ចុះពិនិត្យ​មើល​ដំណើរ​ការជួសជុល និងស្ថាបនា ដើម្បីធ្វើយ៉ាងណាអោយដំណើរការទៅ បាន​លឿន​តាម​ការ​គ្រោង​ទុក និងជាពិសេសពិនិត្យមើលពីគុណភាព និងបទដ្ឋានបច្ចេកទេស ពោល​គឺត្រូវតែធ្វើ​តាម​បទដ្ឋាន​បច្ចេកទេសដែលបានកំណត់ ដើម្បីអោយផ្លូវមានគុណភាពប្រើប្រាស់បានយូរ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានប្រសាសន៍លើក​ឡើងពីការដឹក​នាំ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ នៃ​ការ​រីក​រាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏មិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជាយើងឡើយ ជាក់ស្តែងដូចជាផ្លូវ១ខ្សែនេះបានកំពុងស្ថាបនាជួសជុល ជួយ​សម្រួល​ដល់​ការ​រស់នៅ និងការងារប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម បន្តថា សម្រាប់អាជ្ញាធរខេត្តត្បូងឃ្មុំ គឺនៅតែមានសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរ ពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាការកសាង និងជួសជុលផ្លូវថ្នល់សម្រាប់ធ្វើ​ដំណើរ ការស្តារ និងជួសជុលប្រឡាយ ស្រះ និងទ្វារទឹក សម្រាប់បម្រើឲ្យវិស័យកសិកម្មជាដើម និងការអភិវឌ្ឍន៍សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធនៅទីរួមខេត្តត្បូងឃ្មុំ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ត្រូវចូលរួមជួយថែរក្សាផ្លូវ ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

បើតាមលោក ជា ណារ៉ុន អភិបាលក្រុងសួង បានអោយដឹងថា ផ្លូវដែលកំពុងជួសជុល និងស្ថាបនា នេះគឺជាប្រភេទផ្លូវកៅស៊ូ DBST មានប្រវែង ៣១០០ ម៉ែត្រ តភ្ជាប់ពីផ្លួវជាតិលេខ ៧ ត្រង់ចំណុច ភូមិថ្នល់ថ្មី ដែលអាចបម្រើផលប្រយោជដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ភូមិថ្នល់ថ្មី ភូមិព្នៅ ភូមិ​ព្រះ​ស្រែ ភូមិកណ្តាល ក្នុងក្រុងសួង និងភូមិគៀនល្មៀត ភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ លោក​បន្តថាផ្លូវនេះជាគម្រោងថវិការរបស់ខេត្ត ដែលគ្រោងធ្វើប្រវែង ៤៥០០ ម៉ែត្រ តែជំហ៊ាន​ដំបូង​យើង​ធ្វើតែ ៣១០០ ម៉ែត្រសិន ដោយចាប់ដំណើការតាំងពីដើមខែមិថុនា មកម្ល៉េះ ៕ អត្ថបទ និង រូបភាព

អត្ថបទ៖​ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services