Connect with us

ព័ត៌មានជាតិ

ទោះ​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​​យ៉ាងណា​ក៏​មន្ទីរ​ពេទ្យ​វ័យ​ចំណាស់​មួយ​នេះ​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​ជានិច្ច​

បានផុស

នៅ

អស់​រយៈ​កាល​ជាង​២០ឆ្នាំមកនេះ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ បាន​បំពេញ​បេស​កកម្ម​មនុស្សធម៌​របស់​ខ្លួន​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា​ប្រកប​ដោយក្តីមេត្តាករុណា មាន​គុណភាព និង​ឥត​គិត​កម្រៃ តាំង​ពី​នៅ​ជា​មន្ទីរពេទ្យ​ដ៏​តូច​រហូត​ដល់​ក្លាយ​ខ្លួន​ជា​មជ្ឈមណ្ឌល​សុខាភិបាល​ដ៏​ឧត្តុងឧត្តម​មួយ​នៅ​ក្នុងប្រទេសកម្ពុជា។

ជា​រៀង​រាល់​ថ្ងៃមា​នកុមារប្រមាណជា ៤០០នាក់ មកទទួលសេវាពិនិត្យព្យាបាលនៅ មន្ទីរ​​ពេទ្យ​កុមារអង្គរ ដែលសរុបមកដល់ពេលបច្ចុប្បន្ននេះ គឺ​បាន​ទទួលកុមារកម្ពុជាប្រមាជាជាង ២.៥លាន​ករណី ហើយ។

នៅ​ក្នុងឆ្នាំ២០២០កន្លងទៅ មន្ទីរពេទ្យកុមារអង្គរ បាន​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ជូនដល់​កុមារ​កម្ពុជា​សរុប​ចំនួន ៩៧ ០៦៩ ករណី ដែល​ភាគ​ច្រើន​មាន​ជំងឺ​ដូច​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ជំងឺ​គ្រុន​ឈាម​ ឆ្កែ​ឆ្កួត​ខាំ ជំងឺ​អូទីសឹម ​ជំងឺ​មហារីក ព្រមទាំងជំងឺផ្សេងៗជាច្រើនទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​ដែរ​ក្រៅ​ពី​ការ​ផ្តល់​សេវា​ពិនិត្យព្យាបាល និង​ថែ​ទាំ​សុខភាព​កុមារ ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ក៏​បាន​ផ្តល់​ការ​អប់​រំ ​បណ្តុះ​បណ្តាលដល់សិស្សនិស្សិត គិលានុប្បដ្ឋាក និង​វេជ្ជបណ្ឌិត​ មក​ពី​សាលា​វេជ្ជសាស្រ្ត​សុខាភិបាល និង​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​ថែ​ទាំ​វេជ្ជសាស្ត្រ​ រួម​ទាំង​មន្ត្រី​សុខាភិបាល​មក​ពី​ទូទាំង​ព្រះរាជាណាចក្រកម្ពុជាសរុបចំនួន ៧៣៩០៨​នាក់។ ជាង​នេះ​ទៅ​ទៀត​ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ក៏​បាន​ផ្តល់ការអប់រំសុខភាពអំពីការការពារ និង​ថែ​ទាំ​សុខ​ភាព​បឋម​ដល់​សិស្ស​សាលា​នានា ​មណ្ឌលសុខភាព និង​ប្រជាពលរដ្ឋ​តាម​សហគមន៍​គោល​ដៅ​នៅ​ក្នុង​ខេត្ត​សៀម​រាប​បាន​ចំនួន ​៥៦ ៧៤៧នាក់​ផង​ដែរ។

សមិទ្ធិផល​ដែល​ទទួល​បាន​ខាង​លើ​នេះ ​មិន​មែន​កើត​ឡើង​មក​បាន​ដោយ​ឯក​ឯង​ទេ​ គឺ​មាន​ដោយ​សារ​តែ​ទឹក​ចិត្ត​របស់សប្បុរសជនជាច្រើន ទាំងនៅក្នុង និង​ក្រៅ​ប្រទេស​ផ្តល់​ជំនួយ​មូល​និធិ​ជួយ​ដល់​មន្ទីរពេទ្យ​នេះ ​ដោយ​គ្មាន​លក្ខខណ្ឌ ក្នុង​គោល​បំណង​ចែក​រំលែក​ស្នាម​ញញឹម​ និង​ជីវិត​រស់​នៅ​ប្រកប​ដោយ​សុខុមាលភាព​ល្អ​ប្រសើរ ​ទោះ​ជា​ពួក​គេ​មក​ពី​មជ្ឈដ្ឋានណា​ក៏​ដោយ​។​

ការ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ជំនួយ​មូលនិធិសប្បុរសធម៌ មន្ទីរពេទ្យ​កុមារ​អង្គរ ​ត្រូវ​ការ​ថវិកា​ចំនួន ​៦,៥លាន​ដុល្លារអាមេរិក ក្នុង​មួយ​ឆ្នាំៗ ​ដើម្បី​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​របស់​ខ្លួន​ ដោយ​ថវិកា​ទាំង​អស់​នេះគឺត្រូវតែធ្វើឡើងតាមរយៈកម្មវិធី ឬព្រឹត្តិការណ៍កៀរគរមូលនិធិ រួម​ទាំង​សំណើរ​សុំ​មូល​និធិ​ទាំង​នៅ​ក្នុង ​និង​ក្រៅប្រទេស។ ដោយ​ឡែកនៅក្នុង ឆ្នាំ ២០២១នេះ មន្ទីរពេទ្យកុមារអង្គរ ត្រូវ​ការ​ថវិកា​ចំនួន ​៦,៣ លានដុល្លារ និង​ក្នុងនោះថវិកាជាង ១៥% នៃ​ថវិកាទាំងមូល ត្រូវ​កៀរគរនៅក្នុងប្រទេស។

អ្វី​ដែល​ជា​បញ្ហា​លំបាក​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ​កំពុង​ជួប​ប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ចាប់​តាំង​ពី​មាន​បញ្ហា​នៃ​ការ​រីក​រាល​ជំងឺ​កូវីត ១៩ នៅ​ទូទាំង​ពិភពលោក​ ដែល​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ ២០២០ និងឆ្នាំ ២០២១នេះ គឺមន្ទីរពេទ្យកុមារអង្គរ បាន​និង​កំពុង​ជួប​ប្រទះ​នូវ​ការ​លំបាក​ក្នុង​ការ​កៀរគ​មូល​និធិគួរឲ្យបារម្ភ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន ​ហើយ​ជំនួយ​មូល​និធិ​ពី​ក្រុមហ៊ុន​អាជីវកម្ម​ ឬ​សប្បុរស​ជន​ដែល​ធ្លាប់​ផ្តល់​ជំនួយ​សប្បុរសធម៌​មក​កាន់​មន្ទីរពេទ្យ ក៏​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ដែល​ធ្វើ​ឲ្យ​​មាន​ការ​ប៉ះពាល់ដល់ដំណើរការប្រតិបត្តិក្នុងការ ផ្តល់​សេវាពិនិត្យ ព្យាបាលកុមារមួយចំនួនទៀតផង។

ទោះជាលំបាកយ៉ាងនេះ ក្តីក៏បុគ្គលិក និងថ្នាក់ដឹកនាំរបស់ មន្ទីរពេទ្យកុមារអង្គរ នៅតែខិតខំមិន​រួញ​រា បន្តធ្វើការឆ្ពោះទៅមុខឥតឈប់ឈរ ដោយសារតែក្តីអាណិតអាសូរដល់កុមារតូចៗ ក្រីក្រ​កាន់​តែ​ច្រើន​មាន​ជំងឺ ​មិន​អាច​រង់​ចាំ​បាន​ឡើយ។ ​ហេតុ​នេះ​ហើយ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឺង​បរិបទ​ថ្មីនេះ​ មន្ទីរពេទ្យ​កុមារ​អង្គរ​ បាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រមួយ​ចំនួន​នៅ​ក្នុង​ការ​ប្រតិបត្តិ​របស់​ខ្លួន​ដូច​ជា​ការ​អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល សកម្មភាពរៃអង្គាសថវិកា និងការផ្សព្វផ្សាយ មក​ជា​លក្ខណៈ​តាម​ប្រព័ន្ធឌីជីថល ឬអនឡាញ គឺជាវិធីតែមួយគត់ដែលអាចធ្វើបាន។

លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំកម្ពុជា នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ បានមានប្រសាសន៍ប្រាប់​កម្ពុជាថ្មីឲ្យដឹង​នា​រសៀល​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ​ឆ្នាំ​២០២១​នេះ​ថា​ “ពួក​យើង​គ្មានជម្រើសទេ ទោះជាលំបាកយ៉ាងណាក៏ដោយ ក៏យើងត្រូវ​តែ​បន្ត​សកម្មភាព​ព្យាបាល​កុមារ ​បណ្តុះ​បណ្តាលបុគ្គលិកសុខាភិបាល និង អប់រំសុខភាពដល់ប្រជាពលរដ្ឋ។

ចំពោះ​ថវិកា​សន្សំ​កន្លង​មក ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ជិត​អស់​ ហើយ​ថវិកា​សន្សំ​នេះ​ក៏​មិន​អាច​អនុញ្ញាត​ជួយ​ឲ្យ​យើង​ប្រតិបត្តិការ​បាន​យូរ​ទៀតដែរ ហេតុ​នេះ​ពួក​យើង​ត្រូវតែរកគ្រប់វិធីដើម្បីស្នើសុំ ឬអំពាវនាវ ដល់​សប្បុរសជន និងសាធារណៈជនទាំងក្នុង និងក្រៅប្រទេស ងាកមើលមក​កុមារ​តូចៗ​គួរ​ឲ្យ​អាណិត​ស្រលាញ់​ទាំងអស់​ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ និងជួយ​បរិច្ចាគ​ធន​ធាន​ថវិកា ម្នាក់​តែ​មួយដុល្លារ ឬ​ច្រើន​ជាង​នេះ ​ការ​រួមគ្នាច្រើនពាន់លាននាក់ នោះពួកយើង​អាច​ទទួល​បាន​ថវិកាគ្រប់គ្រាន់សម្រាប់បន្តសកម្មភាពជួយសង្គ្រោះជីវិតកុមារទាំងនោះបាន។

លោកស្រីបញ្ជាក់ថា ទោះ​បីជាមន្ទីរពេទ្យកុមារអង្គរ ជួបប្រទះការលំបាកនារដូវកាលកូវីដ.១៩ នៅ​ទូទាំង​សកលលោក​យ៉ាង​ណា​ក៏​មិន​អាច​បោះ​បង់​កុមារ​ក្រក្រី បាន​ឡើយ ​គឺ​នៅ​បន្ត​ទៅ​មុខ​ជា​និច្ច​ តែ​អាច​នឹង​កាត់​បន្ថយ​សកម្មភាពខ្លះតែប៉ុណ្ណោះ”។

សូមចូលរួមទាំងអស់គ្នា ដោយជួយសែរនូវរាល់ព័ត៌មានដែលបានផ្សាយនៅលើទំព័រហ្វេសប៊ុក ឬបណ្តាញសង្គមផ្សេងទៀតរបស់ មន្ទីរពេទ្យកុមារអង្គរ និងបរិច្ចាគធន​ធាន​ថវិកា​មក​កាន់​មន្ទីរពេទ្យ​ដោយ​ផ្ទាល់ តាម​រយៈ​គណនីធនាគារមន្ទីរពេទ្យកុមារអង្គរ ឈ្មោះ Angkor Hospital for Children ដូចជា ABA: 000 853 843; Wing: 9122 (ប្រាក់រៀល) 8122 (ប្រាក់ដុល្លារ); ACLEDA: 0100 0105 6968 28; ស្ថាបនា SPN: 078 0808 2834 1001 02 ។ ព័ត៌មាន​អំពី​ការ​បរិច្ចាគ សូមទាក់ទងមកទូរស័ព្ទ012 725 745 / 016 725 735,Email:[email protected]

សូម​ជូន​ដំណឹង​ផង​ដែរថា ​បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ​នៅ​ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២១​ខាង​មុខ​នេះ មន្ទីរពេទ្យកុមារអង្គរ នឹងធ្វើបុណ្យផ្កាសាមគ្គីមួយកៀរគរកជំនួយពីសប្បុរសជនក្នុងស្រុក និង​ក្រៅ​ស្រុក​ដើម្បីយកមកជួយដល់កុមារក្រីក្របន្តទៀត៕​

ដោយ៖កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+៨ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ២១ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣១ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

តើណាតូ និងអឺរ៉ុបបរិយាយយ៉ាងណាចំពោះការវាយប្រហារភេរវកម្មនៅ រុស្ស៊ី?

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម