Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន ៥ ប្រកាស​​ម្សិលមិញ រកឃើញ​អ្នក​ឆ្លង​ជិត ២០០ ករណី​ត្រឹម​ ២៤ ម៉ោង

បានផុស

នៅ

ខេត្ត​ចំនួន ៥ បាន​រាយការណ៍​ករណី​ឆ្លង​សរុប​ជាង ២០០ ករណី​ត្រឹម​តែ​ ២៤ ម៉ោង​ប៉ុណ្ណោះ។ ខេត្តទាំង ៥ នោះ​រួម​មាន៖

>ខេត្តកោះកុង

ខេត្ត​ជាប់​សមុទ្រ​នេះ​រកឃើញ​អ្នក​វិជ្ជមាន ៦៥ នាក់ ពាក់ព័ន្ធ​ស្រុក​ក្រុង​ចំនួន ៣ គឺ​ស្រុក​មណ្ឌលសីមា ស្រុក​ស្រែអំបិល និង​ក្រុង​ខេមរភូមិន្ទ។

>ខេត្តកំពង់ចាម

ខេត្ត​កំពង់ចាម​កើត​ករណី​ផ្ទុះ​ចំនួន ៦០ ករណី​ភាគច្រើន​ពាក់ព័ន្ធ​កម្មករ​រោងចក្រ ក្នុងនោះ ស្រុកបាធាយ ០៥នាក់, ស្រុកស្រីសន្ធរ ០៦នាក់ ស្រុកស្ទឹងត្រង់ ០១នាក់, ស្រុកព្រៃឈរ ១១នាក់, ស្រុកជើងព្រៃ ៣៣នាក់, ស្រុកចំការលើ ០១នាក់, ក្រុងកំពង់ចាម ០២នាក់ មកពីខេត្តត្បូងឃ្មុំ ០១នាក់។

>ខេត្ត​កំពង់ធំ

ខេត្តកំពង់ធំ ក៏​រាយការណ៍​ករណី​រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៣នាក់ កាល​ពី​ម្សិលមិញ​នេះ ហើយ​ក៏​មាន​ស្លាប់​ម្នាក់​ផង​ដែរ។ អត្តសញ្ញាណ​អ្នក​ឆ្លង​ទាំង ៥៣ នាក់ មួយ​ចំនួន​គឺ​ជា​ពលករ​មកពីប្រទេស​ថៃ។

>ខេត្តព្រៃវែង ៤១ នាក់

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់ បន្ថែមទៀតតាម​របាយការណ៍​កាល​ពី​ម្សិលមិញ​នេះ​។ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ស្រុកក្រុង​ដែល​រកឃើញ​មាន​៖

១- ក្រុងព្រៃវែង ចំនួន ​២នាក់
២- ស្រុកព្រះសេ្តច ចំនួន ​១២នាក់
៣-ស្រុកពាមជរ ចំនួន ​១១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៥- ស្រុកបាភ្នំ ចំនួន​ ៤នាក់
៦- ស្រុកពាមរក៍. ចំនួន​ ៣នាក់
៧- ស្រុកមេសាង ចំនួន ៣នាក់
៨- ស្រុកពារាំង ចំនួន ២នាក់

>ខេត្ត​បន្ទាយមានជ័យ

នៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ និងជាសះស្បើយចំនួន ៦៣នាក់។ ក្រុង​ប៉ោយប៉ែត​ នៅ​តែ​ផ្ទុះរាលដាលធ្ងន់ធ្ងរ ដែលទីប្រជុំជន​ជាប់ប្រទេស​ថៃ​នេះ​ ​រកឃើញ​អ្នក​ឆ្លង​ជាង ៤០ ករណី​។

តួលេខ​​ខេត្ត​ក្រុង​ផ្សេងៗ​ កម្ពុជាថ្មី​នឹង​ផ្សាយ​ជូន​នៅ​ពេល​បន្តិច​ទៀត​នេះ…..

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម