Connect with us

ព័ត៌មានជាតិ

គម្រោង​សាងសង់​ស្ថានីយ​បូមទឹក នៅមុខ​CDCសម្រេចបាន​៩៥​ភាគរយ គ្រោង​បញ្ចប់​នៅ​ខែសីហា​នេះ​

បានផុស

នៅ

​គម្រោង​សាងសង់​ស្ថានីយ​បូមទឹក​មុខ​CDC ជាប់​ដង​ទន្លេសាប ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ជា​ជំនួយ​ឥត​សំណង​របស់ ចៃ​កា នៃ​ប្រទេស​ជប៉ុន ការស្ថាបនា​មកដល់ពេលនេះ សម្រេច​បាន​៩៥​ភាគរយ​ហើយ គ្រោង​បញ្ចប់​នៅ​ខែសីហា ឆ្នាំ​២០២១​នេះ ដែល​អាច​បូម​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​ផ្នែក​ខាងជើង​វត្តភ្នំ និង​ខាង​​កើត​មហាវិថី​ព្រះមុនីវង្ស រហូតដល់​ស្ពាន​ជ្រោយចង្វា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ មិថុនា​នេះ​ថា គម្រោង​សាងសង់​ស្ថានីយ​បូមទឹក​មុខ​CDC ដែល​ជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​( ចៃ​កា )​ក្រុមការងារ​បាន​អនុវត្ត​ការងារ ជិត​រូ​ចរាល់​ហើយ ពោលគឺ​មិន​ដល់​២​ខែ​ទៀត​ទេ ស្ថានីយ​បូមទឹក​មួយ​នេះ នឹង​រួចរាល់​ជា​ស្ថាពរ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៨ មិថុនា​នេះ ការងារ​ខួង​ដាក់​បំពង់​លូ​កាត់​យក​ទឹក​កខ្វក់​ពី​ស្ថានីយ​បូមទឹក​មុខ​CDC​នេះ ដល់​ផ្លូវ​លេខ​៧០ ទំហំ​មុខកាត់​៨០០​មី​លី​ម៉ែត្រ ប្រវែង​១៥៤០​ម៉ែត្រ សាងសង់​រួច​១០០%​ហើយ​។ ការងារ​សាងសង់​អាង​ស្តុក​ក្រោម​ដី​មុខ​CDC មាន​ចំណុះ ៦៥០០​ម៉ែត្រគូប​។ ការងារ​សាងសង់​ស្ថានីយ​បូមទឹក មាន​សមត្ថភាព ១,៤ ម៉ែត្រគូប ក្នុង​១​វិនាទី​។

​លោក​ សាំ ពិសិដ្ឋ បានបញ្ជាក់​ទៀតថា ស្ថានីយ​បូមទឹក​មុខ​CDC បាន​ចាប់ដំណើរការ​សាងសង់ ពី​ខែមិថុនា ឆ្នាំ​២០១៩ សម្រេចបាន​៩៥%​ហើយ គ្រោង​បញ្ចប់ នៅ​ខែសីហា​ឆ្នាំ​២០២១ ។ ស្ថានីយ​នេះ អាច​បូម​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​ផ្នែក​ខាងជើង​វត្តភ្នំ និង​កើត​មហាវិថី​ព្រះមុនីវង្ស រហូតដល់​ស្ពាន​ជ្រោយចង្វា​។ ស្ថានីយ​បូមទឹក​មុខ​CDC គឺជា​ស្ថានីយ​បូមទឹក​មួយ​ស្ថិត ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤​របស់​អង្កា​ចៃ​ការ ប្រទេស​ជប៉ុន​ផងដែរ​។

​គួរ​បញ្ជាក់ថា គម្រោង​ការពារ​ទឹកជំនន់​និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤ ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​០៤​ ខែ​មិនា ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​គម្រោង​ការពារ​ទឹកជំនន់​និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​០៤​របស់​ចៃ​កា​នេះ មាន​ទឹកប្រាក់ សរុប​ប្រមាណ​៣៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​គម្រោង​នេះ រួមមាន​ការសាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី ស្ថានីយ​បូមទឹក​របារ ត្រង់​សំរាម​មេកានិច​ប្រវត្តិ រថយន្ត​បំពាក់​ម៉ាស៊ីនបូមទឹក។ ក្នុងនោះ​ការសាងសង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ប្រឡាយ​លូ​ ក្នុង​តំបន់​ខាងជើង​វត្តភ្នំ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​តំបន់ ខណ្ឌទួលគោក​ជាដើម​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម