Connect with us

ព័ត៌មានជាតិ

លោក ហេង វ៉ាន់ដា៖គ្រឹះស្ថានសិក្សាឯកជនមិនមានលទ្ធភាពរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯងទេ

បានផុស

នៅ

លោក ហេង វ៉ាន់ដា ប្រធាន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី​១៨ មិថុនាថា គ្រឹះ ស្ថានសិក្សាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដោយខ្លួនឯងទេដោយសុខចិត្តចូលរួមប្រឡងជាមួយសាលារដ្ឋដែរ។

លោក ហេង វ៉ាន់ដា បានមានប្រសាសន៍ទៀតថា «បើទោះបីជាក្រសួងអប់រំបានអនុញ្ញាតឱ្យគ្រឹះស្ថានឯកជនរៀបចំប្រឡង​បាក់ឌុប ដោយខ្លួនឯងនៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១ក៏ដោយក៏គ្រឹះស្ថានសិក្សាឯកជនមិនមានលទ្ធភាពរៀបចំធ្វើដែរ ព្រោះត្រូវចំណាយថវិកាអស់ច្រើនណាស់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ឆ្នាំមុនក្រសួងអប់រំក៏បានឱ្យសាលាឯកជនប្រឡង ដោយខ្លួនឯងដែរ តែមិនមានសាលាណាមួយធ្វើទេដោយពួកគេសុខចិត្តចូលរួមប្រឡងជាមួយសាលារដ្ឋដែរ។ លោក បានបន្តទៀតថា ការចូលរួមប្រឡងបាក់ឌុបជាមួយសាលារដ្ឋនេះគឺគ្រឹះស្ថានឯកជនចង់ឱ្យសិស្សសាលាឯកជននិងសាលារដ្ឋមាននិទ្ទេសដូចៗគ្នា ដើម្បីឱ្យសិស្សអាចជ្រើស​រើសសាលាចូលរៀនក្នុងពេលតែមួយផងដែរ។

យ៉ាងណាក៏ដោយ លោក បានបន្តទៀតថា គ្រឹះស្ថានសិក្សាឯកជននីមួយៗបានយល់ព្រមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាមឋមភូមិឬឌីប្លូមដោយខ្លួនឯងរៀងៗខ្លួន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២១ខាងមុខនេះ។
បើតាមក្រសួងអប់រំយុវជននិងកីឡាបានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាមធ្យមសិក្សាបឋមភូមិឬ​ឌីប្លូមនៅថ្ងៃទី១៥ខែវិច្ឆិកានិងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប នៅថ្ងៃទី០៦ ខែធ្នូនិងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨និង២៩ខែធ្នូឆ្នាំ២០២១។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅដោយសារតែវិបត្តិជំងឺកូវីដ១៩ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យបេក្ខជនប្រឡងឌីប្លូម ដែលមិនបានចូលប្រឡងនិងបេក្ខជនប្រឡងធ្លាក់ និងបេក្ខជនដែលបានដាក់ពាក្យប្រឡងបាក់ឌុបទាំងអស់ឲ្យជាប់ ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម