ព័ត៌មានជាតិ
ខេត្តកោះកុងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩ ចាប់ពីថ្ងៃទី២០មិថុនាតទៅ
ខេត្តកោះកុងនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ចាប់ពីថ្ងៃទី២០មិថុនាឆ្នាំ២០២១តទៅនៅតាមទីតាំងចំនួន៥កន្លែងផ្សេងៗគ្នា។
យោងតាមសេចក្តីជួនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកោះកុងចុះថ្ងៃទី១៨មិថុនានេះដោយបានណែនាំដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅអញ្ជើញមកចាក់វ៉ាក់សាំងនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១នេះតទៅដែលមានទីតាំងចំនួន៥កន្លែងផ្សេងៗគ្នា។
ក្នុងនោះនៅក្រុងខេមរភូមិន្ទមានទីតាំងចំនួនពីរកន្លែងគឺទីមួយនៅសាខាកាកបាទក្រហមខេត្តកោះកុងនិងទី ពីរនៅមជ្ឈមណ្ឌលស៊ុននឹង។ នៅស្រុកស្រែអំបិលមានទីតាំងចំនួន៣កន្លែងគឺ ទីមួយនៅ សាលាបឋមសិក្សាស្រែអំបិល ទីពីរ នៅ សាលាបឋមសិក្សាជីខលើនិងទីបី នៅ សាលាបឋមសិក្សាបឹងព្រាវ។
យោងតាមផែនការមន្ទីរសុខាភិបាលខេត្តកោះកុងនឹងបើកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩ជួនប្រជាពលរដ្ឋឲ្យបានរួចរាល់ក្នុងរយៈពេលបីថ្ងៃហើយក្នុងករណីមានការប្រែប្រួលមន្ទីរនឹងជូនដំណឹងជាថ្មីពេលក្រោយ។ មន្ទីរសុខាភិបាលបានណែនាំដល់សាធារណជនអញ្ជើញមកចាក់សាំងនៅតាមទីតាំងនិងកាលបរិច្ឆេទដែលបានកំណត់ខាងលើដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនឬសំបុត្រកំណើតឬសៀវភៅស្នាក់នៅឬឆាយា។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩នៅតាមរាជធានីខេត្តចំនួន៣ក្នុងនោះរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តព្រះសីហនុ៕
សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ