Connect with us

ព័ត៌មានជាតិ

ការប្រឡងឌីប្លូម និងបាក់ឌុបឆ្នាំនេះត្រូវឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាពដដែល

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានអះអាងថា ការប្រឡងឌីប្លូម និងបាក់ឌុបនៅឆ្នាំនេះត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។​​ ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទសម័យប្រឡងឌីប្លូមថ្នាក់ជាតិ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងសម័យប្រឡងបាក់ឌុបថ្នាក់ជាតិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៨មិថុនានេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងពីទិដ្ឋភាពចំនួនពីរ ទី១ ការប្រឡងឌីប្លូម និងបាក់ឌុបថ្នាក់ជាតិសម្រាប់សាលារដ្ឋ និងសាលាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង និង ទី២ ការប្រឡងឌីប្លូម និងបាក់ឌុបសម្រាប់សាលាឯកជន។

លោក រស់ សុវាចា បានពន្យល់ថា ១ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ការប្រឡងថ្នាក់ជាតិសម្រាប់សាលារដ្ឋ និងសាលាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងដែលសម័យប្រឡងឌីប្លូមថ្នាក់ជាតិ គឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ដោយ ក្រសួងអប់រំ យុវជននិងកីឡា ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រលង។

ចំណែក មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំនៅការិយាល័យជំនាញដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួនក្នុងករណីចាំបាច់។

ចំពោះសម័យប្រឡងបាក់ឌុបថ្នាក់ជាតិ គឺ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១វិញ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុបជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេចតាមឋានានុក្រម។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨ មិថុនាថា ក្រសួងកំណត់ការបរិច្ឆេទការប្រឡងនឹងគឺដំណើរការប្រឡងដូចសព្វមួយដង ដោយមានការបែងចែកមណ្ឌលប្រឡង លេខបន្ទប់តាមអក្ខក្រមតាមត្រកូលអក្សររបស់បេក្ខជននីមួយៗ។ ប៉ុន្តែប្រសិនបើជិតដល់ពេលប្រឡងស្ថានភាពជំងឺកូវីដ-១៩ មិនមានការធូរស្រាលទេ ក្រសួងនឹងចេញព័ត៌មានថ្មី ហើយវិធានការនៃការប្រឡងក្រសួងនឹងធ្វើការណែនាំបន្ថែមទៀត។

លោក រស់​សុវាចា បានបន្ថែមថាទី២ ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យសាលាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុបនៅតាមសាលាឯកជនរៀងៗខ្លួនដែលសម័យប្រឡងឌីប្លូមសាលាឯកជន គឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដោយសាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្តដើម្បីពិនិត្យនិងសម្រេច។

រីឯសម័យប្រឡងបាក់ឌុបសាលាឯកជន គឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយសាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡងដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តដើម្បីពិនិត្យនិងសម្រេច។

លោកបាន បញ្ជាក់ថាក្នុងករណីសាលាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយសិស្សនៃសាលារដ្ឋតាមការកំណត់។

យ៉ាងណាក៏ដោយ គ្រឹះស្ថានសិក្សាឯកជនបានបញ្ជាក់រួចហើយថា ពួកគេមិនមានលទ្ធភាពក្នុងការរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯងទេតែប្រឡងឌីប្លូមអាចធ្វើបាន។

លោក ហេង វ៉ាន់ដា ប្រធាន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៨ ខែមិថុនានេះថាគ្រឹះស្ថានសិក្សាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដោយខ្លួនឯងទេដោយសុខចិត្តចូលរួមប្រឡងជាមួយសាលារដ្ឋដែរ។

លោក ហេង វ៉ាន់ដាបានមានប្រសាសន៍ទៀតថា៖ “បើទោះបីជាក្រសួងអប់រំបានអនុញ្ញាតឱ្យគ្រឹះស្ថានឯកជនរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯងនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២១ក៏ដោយក៏គ្រឹះស្ថានសិក្សាឯកជនមិនមានលទ្ធភាពរៀបចំធ្វើដែរព្រោះត្រូវចំណាយថវិកាអស់ច្រើនណាស់”។

លោក បានបន្តថាឆ្នាំមុនក្រសួងអប់រំក៏បានឱ្យសាលាឯកជនប្រឡងដោយខ្លួនឯងដែរតែមិនមានសាលាណាមួយធ្វើទេដោយពួកគេសុខចិត្តចូលរួមប្រឡងជាមួយសាលារដ្ឋដែរ។

យ៉ាងណាក៏ដោយ លោក បានបន្តទៀតថាគ្រឹះស្ថានសិក្សាឯកជននីមួយៗបានយល់ព្រមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាមឋមភូមិ ឬឌីប្លូមដោយខ្លួនឯងរៀងៗខ្លួនដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម