Connect with us

ព័ត៌មានជាតិ

ស្ថាបនិកសាលាដូង គិរីរម្យបង្ហាញ វិធីងាយៗដើម្បីកាត់បន្ថយសំរាម

បានផុស

នៅ

ទន្ទឹមពេលមានកំណើតចូលទៅទស្សនាកម្សាន្តរបស់មហាជននៅចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកទៅកាន់ទីរមណីដ្ឋាននានា ពិសេសតំបន់ព្រៃភ្នំធម្មជាតិនោះ រហូតមិនអាចគ្រប់គ្រងសំរាមទាន់ពេល ប្រសិនជាមិនចូលរួមទាំងអស់គ្នានោះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង នៅលើភ្នំគិរីរម្យ និងជាអ្នកកែច្នៃសំរាម​មកប្រើប្រាស់ឡើងវិញ បានផ្ដាំតាម កម្ពុជាថ្មី ទៅកាន់មហាជនទូទៅអំពីវិធីសាស្ត្រងាយៗដើម្បីភ្ញៀវគ្រប់គ្រងអនាម័យ ឬសំរាម និងបន្ថយការប្រើប្លាស្ទិក៖ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១ ភ្ញៀវទេសចរផ្ទាល់ មុនចាកចេញពីផ្ទះ ត្រូវមានគំនិតថា ខ្លួនចង់ទៅកម្សាន្តតំបន់ធម្មជាតិស្អាត ដូចនេះកន្លែងធម្មជាតិដែលខ្លួនបានទៅដល់ និងចាកចេញមកវិញ ក៏នៅតែស្អាត។ លោកបញ្ជាក់ថា គំនិតនេះត្រូវផ្ដើចចេញពីខ្លួនឯង ដូចជាកាត់បន្ថយការវេចខ្ចប់ ពិសេសគ្រឿងប្លាស្ទិកច្រើន អាចយកចានស្លាបព្រាពីផ្ទះ និងមិនបោះចោលសំរាមផ្ដេសផ្ដាស ឬក្រៅធុងសំរាម។

ទី២ ភ្ញៀវទេសចរ ចាំបាច់គិតថា បញ្ហាសំរាម គឺប៉ះពាល់សុខទុក្ខយើងទាំងអស់គ្នា ហើយត្រូវធ្វើខ្លួនជាសកម្មជនចូលរួមសំអាតបរិស្ថាន និងកុំឱ្យមានកំណើនសំរាម។ លោកបានបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរកុំគិតថាខ្លួនបានបង់ថ្លៃចូលទស្សនា ឬថ្លៃអនាម័យរួចហើយ អាចចោលសំរាមបានតាមចិត្ត។

ទី៣ ចំពោះក្រុមហ៊ុនគ្រប់គ្រងសំរាម និងអនាម័យ គួរជម្រាប ឬ​សរសេរប៉ាន់ណូស្នើដល់ភ្ញៀវទេសចរវេចខ្ចប់នាំយកសំរាមរបស់ខ្លួនមកចោល​នៅកន្លែងដាក់សំរាមឯជើងភ្នំវិញ និងដើម្បីក្រុមហ៊ុនងាយស្រួលប្រមូល គ្រប់គ្រង បែងចែក បំប្លែងសំរាមប្រើឡើងវិញ ឬបំផ្លាញចោល។

អ្នកច្នៃសំរាមរូបនេះ បានសំណូមពរមហាជន ជជែករកដំណោះស្រាយ រកឫសគល់នៃបញ្ហា កុំឆាប់បន្ទោស និងកុំទម្លាក់បន្ទុកទៅខាងណា និងកុំស្វែងរកអ្នកទទួលខុសត្រូវ តែត្រូវគិតថាបញ្ហាទាំងនោះជាការទទួលខុសត្រូវរបស់ខ្លួនឯងដែរ​​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ៧ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១២ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៤ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៥ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម