Connect with us

ព័ត៌មានជាតិ

បេក្ខជន​ឈរឈ្មោះ​ទាំងអស់​ត្រូវ​តែ​មាន​លក្ខ​ណៈ​សម្បត្តិ និង​ប្រជា​ប្រិយភាព ទាំង​សុខភាព និង​ទាំង​សមត្ថភាព

បានផុស

នៅ

ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត​សេចក្តីសម្រេច​ស្តីពី​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ លោក​សុខ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ព្រែក​ព្នៅ បាន​លើកឡើងថា ឆ្នាំនេះ​មិនមាន​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដូច​ឆ្នាំកន្លងមក​នោះទេ តែ​បេក្ខជន​ឈរឈ្មោះ​ទាំងអស់​ត្រូវតែមាន​លក្ខ​ណៈ​សម្បត្តិ និង​ប្រជាប្រិយភាព សុខភាព និង​ទាំង​សមត្ថភាព​នៅក្នុង​មូលដ្ឋាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​សុខ សម្បត្តិ បន្តថា ដោយ​អនុលោម​តាម​សភាពការណ៍​នាពេល​ប​ច្ចុ​ប្បន្ន សង្កាត់​នីមួយៗ​ត្រូវ​ជ្រើសរើស​ឲ្យ​បាន ទាំង​បេក្ខជន​ពេញ​សិទ្ធ និង​ទាំង​បេក្ខជន​បម្រុង​ត្រូវ​មាន​ចំនួន​លើស​ពីរ​ដង​នៃ​ចំនួន​អាសនៈ យ៉ាងតិច​ពីរ​នាក់​ឡើង​(​ឧទាហរណ៍ ៥+៥+២=១២​ឡើង​)​ហើយ​ក្នុង​នោះ​មាន​បេ​ក្ខ​នារី​ផងដែរ​។ ក្នុង​បញ្ជី​ទាំងមូល ត្រូវមាន​យុវជន​(​អ​យុ​៤៥​ឆ្នាំ​ចុះ​)​យ៉ាងតិច​១/៣​នៅក្នុង​បេក្ខជន​ពេញ​សិទ្ធ និង​១/៣​នៅក្នុង​បេក្ខជន​បម្រុង​។ បេក្ខជន​ដែល​ឈរ​លំដាប់​លេខ​រៀង​អាច​ជាប់ឆ្នោត​គ​ម្បី​ត្រូវ​ធានា​ឲ្យ​បាន​ទាំង​ប្រជា​ប្រី​យ​ភាព ទាំង​សុខភាព និង​ទាំង​សមត្ថភាព​បំពេញការងារ​ជូន​ប្រជាជន ជូន​ប្រទេសជាតិ និង​ជូន​គណបក្ស​។

ចំណែក​លោក រស់ សូ​ផាន់ អនុប្រធាន​ទី​១​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ បាន​មានប្រសាសន៍ថា ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ ត្រូវ​តាមដាន ត្រួតពិនិត្យ​ការរៀបចំ និង​អនុវត្តន៍​ការចាត់តាំង​នេះ​ដោយ​ហ្មត់ចត់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​អាច​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ជួយ​។ ក្រុមការងារ​នេះ​ត្រូវធ្វើ​របាយការណ៍​ជា​ប្រចាំជូន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​តាម​ការកំណត់​។​

លោក​បន្ត​ថា ក្រុមការងារ​ចុះជួយ​ខណ្ឌ ត្រូវ​ណែនាំ​ដល់​ក្រុមការងារ​ចុះជួយ​សង្កាត់​នីមួយៗ​រៀបចំ​រៀបចំ​បង្កើត​ក្រុមការងារ​សម្រាប់​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​នេះ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ គ្រប់​ថ្នាក់ ត្រូវ​ពង្រឹង​របៀបរបប​ធ្វើការ​ងារ​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​ធ្វើការ​បូកសរុប​រាយការណ៍​អំពី​លទ្ធផល​ការងារ​របស់​ខ្លួន​ជាប្រចាំ​តា​មការ​កំណត់​។

​លោក​បញ្ជាក់​ថា រាល់​ការ​ជួបជុំ ការប្រជុំ ការ​ធ្វើ​សន្និបាត ការប្រមូលផ្តុំ​កម្លាំង​ការហែក្បួន​។​ល​។ ត្រូវអនុវត្ត​ដោយ​ច្នៃប្រឌិត​ឲ្យ​បាន​សមស្រប​តាម​សភាព​ការជាក់ស្តែង​ពិសេស​ត្រូវគោរព​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​របស់​ក្រសួងសុខាភិបាល​និង​របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ​ដល់​ការ​ប្រ​យ័​ត្ន​ប្រឆាំង និង​ជំងឺ​កូ​វីដ​១៩​ក្នុងនោះ​ត្រូវអនុវត្ត​នូវ​វិធានការ​៣​ការពារ និង​៣​កុំ​ឲ្យ​បាន​ជាប់លាប់​បំផុត​៕

ដោយ ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម