Connect with us

ព័ត៌មានជាតិ

ផ្សារ​ធំ​តាកែវ​ នឹង​អនុញ្ញាត​ឲ្យ​អាជីវករ​ចូល​លក់ដូរ​ធម្មតា​វិញ ​បន្ទាប់ពី​បិទ​ខ្ទប់​

បានផុស

នៅ

​រដ្ឋបាល​ខេត្តតាកែវ ​បាន​ចេញ​លិខិត​សម្រេច​ឲ្យ​អាជីវករ​ក្នុង​ផ្សារ​ធំ​តាកែវ​ និង​ផ្ទះ​លក់ដូរ​ជុំវិញ​ផ្សារ​បើក​ដំណើរ​ការលក់ដូរ​ជាធម្មតា​វិញ​ បន្ទាប់ពី​បាន​បិទ​ខ្ទប់​រយៈពេល​១៤​ថ្ងៃ ក្នុងករណី​រក​ឃើញ​អាជីករ​លក់​បន្លែ​ក្នុង​ផ្សារ​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីសម្រេច​នោះ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១​នេះ អា​ជីករ​ក្នុង​ផ្សារ​និង​ពលរដ្ឋ​ ដែល​មាន​ផ្ទះ​លក់ដូរ និង​ផ្ទះ​នៅ​ជុំ​វិញ​ផ្សារ​ ត្រូវ​បាន​បញ្ចប់​ការ​បិទ​ខ្ទប់​ហើ​យ​អនុញ្ញាត​ឲ្យ​បើក​ដំណើ​រ​ការលក់ដូរ​ធម្មតា​វិញ​។

​សូមបញ្ជាក់ថា ផ្សារ​ធំ​តាកែវ​ត្រូវ​បាន​អាជ្ញាធរ​ម្រេច​ធ្វើការបិទ​ខ្ទប់​នៅ​ថ្ងៃទី​០៦​ ខែមិថុនា ​ឆ្នាំ​២០២១​ក្រោយ​រក​ឃើញ​មាន​អាជីវករ​មួយ​ចំនួន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ចូលរួម​ទប់ស្កាត់​និង​បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​៕

អត្ថបទ៖ ​វីរៈ

សូមចុចអាន៖ ​អ្នកជំងឺបំប្លែងថ្មី B.1.617ចំនួន២នាក់ នៅបាត់ដំបងបានជាសះស្បើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម