Connect with us

ព័ត៌មានជាតិ

ពីរនាក់ប្តីប្រពន្ធ ដេកស្លាប់ក្នុងបន្ទប់ជួល ដោយពុំដឹងមូលហេតុ

បានផុស

នៅ

តាមសាក្សីបានឲ្យដឹងថា នៅវេលាម៉ោង ១៤ រសៀលថ្ងៃទី ១៩ ខែ មិថុនានេះ​ មានមនុស្សពីរ​នាក់​ប្តីប្រពន្ធបាន​ដេក​ស្លាប់​ក្នុង​បន្ទប់ជួល ដែល​ខណះនេះ​ កម្លាំងសមត្ថកិច្ចកំពុងរងចាំលទ្ធផល​ស្រាវជ្រាវ​ពីនគរបាល​កោសលវិច័យ​និង​គ្រូពេទ្យប្រចាំតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សីបានបន្តថា ករណីមនុស្សដេកស្លាប់នេះគឺស្ថិតក្នុងបន្ទប់ជួល ផ្ទះលេខ ២៨៣ ផ្លូវលំ ក្រុម ៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍បឋមពី​សមត្ថកិច្ច​បាន​ឲ្យដឹងថា សព​ជន​រងគ្រោះ​ទាំងពីរ​នាក់​ខាង​លើ​គឺ​ប្តី ឈ្មោះ ជី វ៉ា អាយុ២៥ឆ្នាំមុខរបរ ជាងធ្វើពុម្ភធ្មេញ​និង​ប្រពន្ធ ឈ្មោះ ភន បូរី អាយុ ២៥ឆ្នាំជាបុគ្គលិក​ក្រុមហ៊ុន។

សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ​សព​ជន​រងគ្រោះ​ទាំងពីរ​មាន​បែក​ពពុះ​មាត់ ​សង្ស័យ​ត្រូវ​ថ្នាំ​ពុល​ឬ​អាច​ពួកគេ​នាំ​គ្នា​ធ្វើ​អត្តឃាត៕

អត្ថបទ​៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម