Connect with us

ព័ត៌មានជាតិ

ធនាគារវឌ្ឍនៈ​ បើកដំណើរការសាខាខេត្តរតនគិរី

បានផុស

នៅ

ធនាគារវឌ្ឍនៈបាន​បើកដំណើរការ​សាខាខេត្តរតនគិរី ដែលជាសាខាទី ២៥ នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១។ ធនាគារ វឌ្ឍនៈសាខាខេត្តរតនគិរីមានអគារខ្ពស់ប្រណិត ដែល​មានកម្ពស់​៩ជាន់ ស្ថិតនៅ លើផ្លូវជាតិលេខ ៧៨ ភូមិជ័យជំនះ សង្កាត់​ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ ឯកឧត្តមថងសាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី លោកងិនណែលអភិបាលនៃគណៈអភិបាលក្រុងបានលុង និង​លោកញ៉ែតនុតនាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តរតនគិរី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការ​ ធនាគារ វឌ្ឍនៈ សាខាខេត្ត​រតនគិរី។

សាខា​ខេត្ត​រតនគិរី នឹងផ្តល់នូវសេវាធនាគារ​ពាណិជ្ជ​គ្រប់​ប្រភេទ​​ជូនអតិថិជនដើម្បី​គាំទ្រ​អាជីវកម្មក្នុងខេត្តក្នុង​វិស័យនានា ដូចជាកសិកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ ជាដើម។ សាខាខេត្តរតនគិរី នឹង​ផ្សព្វផ្សាយ​សេវាធនាគារឌីជីថលរបស់ខ្លួន ដូចជា​សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និង​ប័ណ្ណផងដែរ។

ផលិតផល និង​សេវាកម្ម ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់​ទាំងនៅ​ក្នុង​ប្រទេសកម្ពុជា និង​អន្តរជាតិ។ ក្នុងឆ្នាំ​២០២១នេះ ធនាគារ វឌ្ឍនៈទទួលបានពានរង្វាន់អន្តរជាតិ​ជាច្រើន រួមមាន៖

  • ពានរង្វាន់​សេវាធនាគារចល័តដែល​ងាយស្រួលប្រើប្រាសជាងគេ ប្រចាំប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០២១ ពី​ទស្សនាវត្តី Global Economics ពីចក្រភពអង់គ្លេស
  • ពានរង្វាន់​ធនាគារ ដែល​ផ្តល់សេវាកម្ម​អតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០២១ ពី​ទស្សនាវត្តី Finance Derivative ពី​ប្រទេស​ហូឡង់
  • ពានរង្វាន់អភិបាលកិច្ចល្អបំផុត ប្រចាំប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០២១ ពី​ទស្សនាវត្តី Finance Derivative ពី​ប្រទេស​ហូឡង់
  • ​ពានរង្វាន់​ធនាគារ ដែល​ផ្តល់សេវាកម្ម​អតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០២១ ពី​ទស្សនាវត្តី International Business Magazine ពី​សភាពអារ៉ាប់រួម
  • ពានរង្វាន់​សេវាធនាគារចល័តដែលមានភាពច្នៃប្រឌិតជាងគេ ប្រចាំប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០២១ ពី​ទស្សនាវត្តី International Business Magazine ពី​សភាពអារ៉ាប់រួម
  • ពានរង្វាន់អភិបាលកិច្ចល្អបំផុត ពី​ទស្សនាវត្តី World Economic Magazine ពី​សហរដ្ឋអាមេរិក
  • ពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេ ពី​ទស្សនាវត្តី World Economic Magazine ពី​សហរដ្ឋអាមេរិក
  • ពានរង្វាន់ សេវាកម្មមាសល្អជាងគេ ពី​ទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី
  • និងពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេពី​ទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី

លោក ហេន សេវៈ ប្រធានធនាគារ វឌ្ឍនៈ សាខាខេត្តរតនគិរី ដែល​មានបទពិសោធន៍ជាង​១០ឆ្នាំ ក្នុង​វិស័យធនាគារ នឹងដឹងនាំ​បុគ្គលិកធនាគារក្នុងសាខាទាំងអស់ ដើម្បី​បម្រើសេវាកម្ម​ល្អបំផុតជូនអតិថិជន។

ព័ត៌មានសង្ខេបអំពីធនាគារ វឌ្ឍនៈ

ធនាគារ វឌ្ឍនៈបង្កើតឡើងនៅក្នុងឆ្នាំ២០០២ដែលវិនិយោគដោយ​អ្នកឧកញ៉ា សំ អាង និង​អ្នកឧកញ៉ា ឈុន លាង។ បច្ចុប្បន្នធនាគារ វឌ្ឍនៈ មាន​បុគ្គលិកប្រហែល៧០០នាក់ និង​២៥សាខា ដែល​ក្នុងនោះ​១២សាខា ស្ថិតនៅ​រាជធានីភ្នំពេញ និង​១៣សាខាទៀត​ស្ថិតនៅតាមបណ្តា​ខេត្ត។ ទីស្នាក់ការកណ្តាលធនាគារ វឌ្ឍនៈ​ ស្ថិតនៅ​អគារឌ្ឍនៈ រាជធានីភ្នំពេញ។

ធនាគារ វឌ្ឍនៈគ្រោង​នឹង​ដាក់ឱ្យដំណើរការសាខាជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២២ ខាងមុខនេះ។​​ធនាគារ វឌ្ឍនៈគ្រោង​នឹង​ដាក់ឱ្យដំណើរការសាខាខេត្តព្រះវិហារ នៅខែកក្កដា​​ ឆ្នាំ២០២១នេះផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៧ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២២ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៩ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម