Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩​ជាង​៩​លាន​ដូ​ស​ហើយ

បានផុស

នៅ

ភ្នំពេញ ​៖ រហូតមកដល់​ពេលនេះ​កម្ពុជា​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩​ចំនួន​៩០២៤០០០​ដូ​ស​ហើយ​សម្រាប់​ចាក់​ជួន​ដល់​ពលរដ្ឋ​គោលដៅ​ប្រមាណ​១០​លាន​នាក់​ខណៈ​មកដល់ពេលនេះ​ចាក់​បាន​៣២.៥៨​ភាគរយ​

បើ​តាម​របាយការណ៍​រ​បស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ក្នុងចំណោម​វ៉ាក់សាំង​ប្រមាណ​ជាង​៩​លាន​នាក់​នោះ​ក្នុងនោះ​មាន​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​ចំនួន​៥​លាន​៥០​ម៉ឺន​ដូ​ស​សម្រាប់​ចាក់​លើ​ក្រុម​មនុស្ស​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​។​

វ៉ាក់សាំង​ប្រភេទ ស៊ី​ណូ​ហ្វា​ម​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ផ្តល់ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចំនួន​២​លាន​២​សែន​ដូ​ស​និង​១​លាន​ដូ​ស​ទៀត​បញ្ជា​ទិញ​ពី​ចិន​សម្រាប់​ចាក់​ដល់​ក្រុមមនុស្ស​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​រហូតដល់​៥៩​ឆ្នាំ​។

វ៉ាក់សាំង កូ​វី​សែន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អា​ស្ត្រា​ហ្សេ​នេ​កា​តាមរយៈ​គម្រោង​កូ​វ៉ា​ក់មាន​ចំនួន​៣២៤០០០​ដូ​ស​សម្រាប់​ចាក់​លើ​ក្រុម​មនុស្ស​ ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។​

វ៉ាក់សាំង​ជាង​៩​លាន​ដូ​ស​នេះ​បូក​ទាំង​វ៉ាកសាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​១​លាន​ដូ​ស​ទៀត​ដែល​រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​បាន​មក​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០២១​នេះ។

បច្ចុប្បន្ននេះ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ​និង​នៅ​ថ្ងៃទី​២១​មិថុនា​ចាប់​បើក​យុទ្ធនា​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ ១៩​នៅ​ខេត្តកោះកុង​ជា​បន្តបន្ទាប់​ទៀត​។​

គួរ​បញ្ជាក់​ថា គិត​ចាប់ពី​ថ្ងៃទី​១០​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​រហូតមកដល់​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២១​នេះ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ចំនួន​៣២៥៧៨៥៧​នាក់​ស្រី​១៥៦០៧២៩​ស្មើនឹង​៣២.៥៨​ភាគរយ​នៃធៀប​នឹង​គោលដៅ​ប្រមាណ​១០​លាន​នាក់​ក្នុងនោះ​អ្នក​ដែល​ចាក់​លើក​ទី​២​បាន​ចំនួន​២៦៦៧០៣៧​នាក់​ស្រី​១២៤៧០២៥​នាក់​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម