ខេត្តព្រៃវែង​ប្រកាស​ករណី​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តព្រៃវែង​ប្រកាស​ករណី​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

រដ្ឋបាលខេត្ត​ព្រៃវែង​ បាន​ប្រកាស​ករណី​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​មាន​មាន​អាការៈ​ក្តៅ​ខ្លួន ឈឺក្បាល ប្រកាច់​និង​ហត់​ខ្លាំង​រយៈពេល ៥​ថ្ងៃមុន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៨​ ខែមិថុនា ​ឆ្នាំ​២០២១ ​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​សេចក្តី​ជួន​ដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រៃវែង​ចុះ​ថ្ងៃទី​១៩ ​មិថុនា​នេះ​បានឱ្យដឹងថា​ ស្ត្រី​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ​មានឈ្មោះ នី​ន រ៉ុ​ន អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​រកា ឃុំ​រកា​ ស្រុក​ពារាំង ខេត្តព្រៃវែង​បាន​ស្លាប់​នៅវេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៨ ខែមីនា​ឆ្នាំ​២០២១​។​

មុន​ពេល​ទទួលមរណភាព​អ្នកជំងឺ​ឈ្មោះ​នី​ន​ រ៉ុ​ន ​បាន​ចូល​ពិ​និត្យ​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ពារាំង​ជាមួយ​អាការ​ក្តៅខ្លួន​ឈឺក្បាល​ប្រកាច់​និង​ហត់​ខ្លាំង​រយៈពេល​៥​ថ្ងៃ​មក​ហើយ ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​ហើយ​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​និង​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ពារាំង​។

ដោយសារ​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ក្រុម​គ្រូពេទ្យ​ក៏បាន​បញ្ជូន​អ្នកជំងឺ​បន្ត​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​ដោយ​ស្ថានភាព​អ្នកជំងឺ​មិនបាន​ធូរស្រាល​ទោះបី​ក្រុមគ្រូពេទ្យ​ព្យាយាម​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ក៏ដោយ​ក៏​នៅ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន​អ្នកជំងឺ​ក៏បាន​ទទួលមរណភាព​នៅ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២១​វេលា​ម៉ោង ៨ និង​៣០​នាទី​យប់​ដោយសារ​ជំងឺរលាកស្រោមខួរ​ក្បាល​និង​វិបត្ដិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​និង​រលាក​សួត​ទាំងសងខាង​ដោយ​ជំងឺ​កូ​វីដ​១៩៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services