គូដណ្តឹង​ប្រុស​ស្រី​២​នាក់ ត្រូវ​ប្រទះឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ ក្នុង​បន្ទប់​ផ្ទះជួល នៅ​សង្កាត់​ស្ទឹងមានជ័យ​១
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គូដណ្តឹង​ប្រុស​ស្រី​២​នាក់ ត្រូវ​ប្រទះឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ ក្នុង​បន្ទប់​ផ្ទះជួល នៅ​សង្កាត់​ស្ទឹងមានជ័យ​១

បានផុស

នៅ

​រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​២​នាក់ ដែល​ត្រូវជា​គូដណ្តឹង​នឹង​គ្នា ត្រូវ​បាន​ប្រទះឃើញ​ដេកស្លាប់​ទាំង​អាក្រាត​កាយ នៅក្នុង​បន្ទប់​ផ្ទះជួល​លេខ A306 ជាន់​ទី​៣ នៃ​អគារ​បន្ទប់​ជួល​យីហោ ផ្កាម្លិះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ១៥ និង​៤០​នាទី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ ជា​គូ​ដណ្ដឹង​នឹង​គ្នា​ទាំង​២​នាក់ មានឈ្មោះ ភោគ ជីវា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ពេទ្យធ្មេញ ។ ចំណែក​នារី​ឈ្មោះ ភន បូរី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ។ ទាំង​២​នាក់ មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង។ អ្នក​ទាំង​២ បាន​ភ្ជាប់​ពា្យ​ជាមួយគ្នា​តាំងពី​ខែ​១១ ឆ្នាំ​២០២០ ហើយ​ត្រូវ​ចូល​រោងការ​ជាមួយគ្នា​នៅ​ខែមេសា ឆ្នាំ​២០២១ ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​ក៏​ផ្អាក​មង្គលការ​សិន ។ តាំងពី​ភ្ជាប់ពាក្យ​ជាមួយគ្នា​មក គឺ​ពួកគេ​ឡើងមក​ភ្នំពេញ ហើយ​ស្នាក់នៅ​បន្ទប់​ជួល​តែ​២​នាក់ មករ​ហូត ។​

​តាម​ប្រភព​ព័ត៌មាន ពី​ស្ត្រី​ជា​ម្តាយបង្កើត​របស់​នារីរ​ង​គ្រោះ​បាន​ប្រាប់​ឲ្យដឹងថា នៅវេលា​ម៉ោង​៥​ទាបភ្លឺ​ថ្ងៃទី​១៩ ខែ​ឆ្នាំ​ខាងលើ នារី​ជា​កូន ប្រាប់​ខ​ល​ទូរសព្ទ​ទៅប្រាប់​ម្តាយ​ថា ខ្លួន និង​គូ​ដណ្តឹង ចេះតែមាន​អាការៈ​ក្អួតចង្អោរ​រហូត ពិបាក​ក្នុង​ខ្លួន​ណាស់ ព្រោះតែ​កាលពី​យប់មិញ​បាន​ហូប​ស្រា។

ក្រោយ​ប្រាប់​រួច​ស្ត្រី​ជា​ម្តាយ​បាន​ណែនាំ ឲ្យ​ព្រឹក​ឡើង​កូន​ទាំង​២​ស្រូត​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ទៅ ។ លុះដល់​វេលា​ម៉ោង​៨​ព្រឹក​ឡើង ស្ត្រី​ជា​ម្តាយ​បានខ​ល​ទូរសព្ទ​ទៅ​ទាំង​កូនស្រី និង​អ​នា​គត់​កូនប្រសារ ចូល​តែ​គ្មាន​អ្នកទទួល​សោះ ។ ដោយមាន​ការសង្ស័យ​ខ្លាច​កូនៗ​កើត​អ្វី​នោះ ស្ត្រី​ជា​ម្តាយ​បាន​ចេញពី​ស្រុកកំណើត​ឡើង​មក​ភ្នំពេញ ដើម្បី​ជួប​កូន។

ស្ត្រី​ជា​ម្តាយ បន្តថា ពេលទៅដល់​បន្ទប់​ជួល​ហើយ​នោះ គាត់​ក៏​រុញ​ទ្វារ​ស្រាប់តែ​ទ្វារ​មិនមាន​ចាក់សោរ​ឡើយ ក៏​ចូលទៅ​ខាងក្នុង ស្រាប់តែ​ប្រទះឃើញ កូន​ទាំង​២​នាក់ បាន​ដេកស្លាប់​នៅក្បែរ​គ្នា​ទាំង​បែកពពុះមាត់ និង​អាក្រាត​កាយ​ផងដែរ។ បន្ទាប់ពី​កើតមាន​រឿងហេតុ​បែបនេះហើយ​នោះ ស្ត្រី​ជា​ម្តាយ បាន​ស្រែក​ឆោឡោ​ហៅ​ម្ចាស់​បន្ទប់​ជួល ឲ្យ​ជួយ​អន្តរាគមន៍។ ភ្លាម​នោះ ម្ចាស់​បន្ទប់​ជួល បាន​ទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះ​អន្តរាគមន៍​ពិនិត្យ។

​ក្រោយ​ការទទួលបាន​ព័ត៌មាន នគរបាល​មូលដ្ឋាន រួមជាមួយ​នគរបាល​ជំនាញ​កោសល្យ​វិច័​យ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ប៉ុន្តែ​មិនទាន់​ធ្វើការ​ពិនិត្យ​ឡើយ រង់ចាំ​ទំនាក់ទំនង​ក្រុមគ្រូពេទ្យ​ដើម្បី​ធ្វើ​តេ​ស្ត​សំណាក​លើស​ពរក​មេរោគ​កូ​វីដ​១៩​ជាមុនសិន ។ លុះ​ក្រោយមក លទ្ធផល​សំណាក​បញ្ជាក់ថា អវិជ្ជមាន​កូ​វីដ​១៩ ទើប​ក្រុម​សមត្ថកិច្ច​ជំនាញ​ចូលទៅ​បន្ទប់​កើតហេតុ ដើម្បី​ធ្វើ​កោសល្យ​វិច័​យ​តែម្តង។

ប្រភព​មន្ត្រី​សមត្ថកិច្ច អោយដឹងថា នៅពេល​ចូលដល់​បន្ទប់​កើតហេតុ បាន​ពិនិត្យឃើញថា ជុំវិញ​សព មានការ​លាយ​ស្រា​ក្រឡុក ដោយមាន​ស្រាស ដបទឹកក្រូច​មួយចំនួន និង​ក្រូចឆ្មា​ផងដែរ ។​

​គិត​ត្រឹម​វេលា​ម៉ោង​១៨​ល្ងាច​ថ្ងៃខែ​ដដែល សមត្ថកិច្ច​ជំនាញ មិនទាន់​អាច​បញ្ជាក់ អំពី​ការស្លាប់​របស់ គូ​ដណ្តឹង​ប្រុស​ស្រី​ទាំង​២​នាក់​បាន​នៅឡើយ​ទេ ថា​តើ​ពួកគេ​ស្លាប់​ដោយសារ​ការពុល​ចំណី ឬ​ពុល​ស្រា ឬក៏​ជា​ករណី​ឃាតកម្ម ខ​ណៈកំពុង​ធ្វើ​កោសល្យ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​នៅក្នុង​បន្ទប់​កើតហេតុ ។

​ជុំវិញ​ករណីនេះ ស្ត្រី​ជា​ម្តាយ បាន​ត្រឹម​អង្គុយ​យំទួញសោក​ជាខ្លាំង ចំពោះ​មរ​ណ​ភាព​របស់​កូនស្រី​បង្កើត និង​អ​នា​គត​កូន​ប្រសារ​ប្រុស ៕

ដោយ ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services