លោកស្រី ឱ វណ្ណឌី​ន​ ៖​ ការ​ចេះ​ខ្លាច​និង​មិន​មើលស្រាល​ជំងឺ​កូ​វីដ​១៩ គឺ​ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​និង​សហគមន៍​ទាំងមូល​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌី​ន​ ៖​ ការ​ចេះ​ខ្លាច​និង​មិន​មើលស្រាល​ជំងឺ​កូ​វីដ​១៩ គឺ​ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​និង​សហគមន៍​ទាំងមូល​

បានផុស

នៅ

​ភ្នំពេញ ​៖ លោក ស្រី វេជ្ជបណ្ឌិត ឱ​វណ្ណ ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​លើកឡើងថា ​ការ​ចេះ​ខ្លាច​និង​មិន​មើលស្រាល​ជំងឺ​កូ​វីដ​១៩ គឺ​ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ក៏ដូចជា​ក្រុមគ្រួសារ​និង​សហគមន៍​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន​លើកឡើង​នៅក្នុង​អត្ថបទ​មួយ​ដែល​បាន​ចុះផ្សាយ​នៅថ្ងៃនេះ​ថា​ «​ភាគច្រើន​យើង​តែងតែ​លឺ​ថា ​មនុស្ស​ខ្លាច​កូ​វីដ​១៩ ក៏ប៉ុន្តែ​ការ​ខ្លាច​របស់​យើង​ហាក់ដូចជា​មិនបាន​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ឆ្លង​នៃ​ជំងឺ​នេះ​ដែល​នៅ​តែ​មាន​ការ​ឆ្លង​ក្នុង​ចំនួន​រាប់​រយ​នាក់​ជា​រៀងរាល់ថ្ងៃ​។​ បើ​យើង​ខ្លាច​យើង​ត្រូវតែ​ខិតខំ​ធ្វើ​យ៉ាង​ណា​កុំឱ្យ​មានការ​ឆ្លង​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​និង​ការពារ​រៀងៗ​ខ្លួន​ជាពិសេស​មិន​ត្រូវ​បង្ក​ឲ្យ​មានការ​ជួបជុំ​ណាមួយ ​ឬ​ ការ​ចល័ត​របស់​បុគ្គល​ជាច្រើន​ដែល​មិន​មាន​ភារកិច្ច​ចាំបាច់​ដែល​បង្ក​ជា​ការ​បរិយាកាស​ល្អ​សម្រាប់​វីរុស​កូ​វីដ​១៩​ធ្វើការ​ចម្លង​បន្ត​ ឬ ​ធ្វើ​ចរាចរណ៍​ដោយ​ងាយស្រួល​»​។

លោកស្រី​បាន​បន្តថា ការ​ខ្លាច​របស់​មនុស្ស​ចាំបាច់​ត្រូវ​សម្ដែង​ចេញ​ជា​សកម្មភាព​ការពារ​ខ្លួន​ឲ្យ​បាន​ម៉ត់ចត់​ជាជាង​ការ​មើលស្រាល​លើ​លទ្ធភាព​ចម្លង​ដ៏​លឿន​និង​សាហាវ​របស់​វីរុស​កូ​វីដ​១៩​ជាពិសេស​ពពួក​បំ​លែង​ថ្មី​ដែល​នាំ​អោយ​បុគ្គល​និង​ក្រុម​គ្រួសារ​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​មហន្តរាយ​នៃ​ជំងឺ​កូ​វីដ​១៩ និង​ឈាន​ដល់​ការ​ហួស​សមត្ថភាព​ទទួល​គ្រប់គ្រង​ជំងឺ​នេះ​ នៅ​តាម​មន្ទីរពេទ្យ​នានា​ផង​ក៏​អាច​ថា​បាន​ដែរ​ប្រសិនបើ​បុគ្គល​ខ្លះ​នៅ​មិន​ទាន់​បាន​យល់​ច្បាស់​ចូលរួម​ការពារ​ខ្លួន​ ឬ ​ការ​ចម្លង​ឲ្យ​បាន​ល្អ​ទេ​នោះ។

លោកស្រី ឱ​វណ្ណឌី​ន ដែល​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​១៩​ដែរ​នោះ បាន​បន្ត​ទៀត​ថា «​មាន​បុគ្គល​ខ្លះ​នៅតែ​គិតថា​ មិន​អី​ទេៗ​មនុស្ស​មួយចំនួន​អាច​គិតថា​ខ្លួន​មិន​អី​ទេ​បើ​មិន​ពាក់​ម៉ាស​មិន​រក្សា​គម្លាត​គ្នា​ ឬ ​ចូល​ទៅ​កន្លែង​ប្រមូល​ផ្ដុំ​គ្នា​ដែល​បិទ​ជិត​មិន​មាន​ខ្យល់​ចេញចូល​ដោយសារ​មិនឃើញ​មាន​កើត​បញ្ហា​អ្វី​តែ​ភ្លេច​គិតថា​ការដែល​គិតថា​មិន​អី​ទេៗ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​បុគ្គល​ភ្លេចខ្លួន​ភ្លេច​ពី​ការ​ឆ្លង​វីរុស​កូ​វីដ​១៩​រហូតដល់​គិតថា ​មិន​មាន​ជំងឺ​នេះ​ពិតប្រាកដ​ផង​ដែរ​ក៏ប៉ុន្តែ​នៅពេល​ណាមួយ​នោះ​វីរុស​នេះ​ បាន​ចូល​លុកលុយ​សួត​របស់​បុគ្គល​ដែល​បាន​ឆ្លង​រួច​ទៅ​ហើយ​ទម្រាំ​ដឹង​គឺ​ចង់​ហួសពេល​ឬក៏​ហួស​ពេល​បាត់​ហើយក៏​មានការ​ឆ្លង​មកដល់​សមាជិក​ក្រុម​គ្រួសារ​ផង​ដែរ​»​។​

លោកស្រី​បាន​បន្ថែម​ទៀត​ថា ​មាន​បុគ្គល​មួយចំនួន​គាត់​បាន​ខិតខំ​ការពារ​ខ្លួន​ណាស់​ដែរ​តែ​នៅ​មាន​ចំណុច​ដែល​ប្រហែស​តែមួយ​ភ្លែត​ក៏​រង​នូវ​ការ​វៃ​លុក​ពី​វីរុស​នេះ​ដែល​ធ្វើ​ឲ្យ​ហាក់ដូចជា​យល់ថា ​ខ្លួន​បាន​ការពារ​ណាស់​ដែរ​តែ​ហេតុអ្វី​ក៏​នៅតែ​ឆ្លង​ដែល​ឃ្លាំ​ង​នេះ​បណ្តាល​មក​ពី​នៅ​មិន​ទាន់​បាន​យល់​និង​អនុវត្ត​បាន​ត្រឹមត្រូវ​អំពី​វិធានការ​ការពារ​ដែល​បាន​ដាក់​ចេញ​។​

តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​បាន​លើក​រួចហើយ​ថា​ ៣​កុំ​៣​ការពារ​គឺជា​វិធានការ​ដ៏​ល្អប្រសើរ​ណាស់​ដែល​កម្ពុជា​អាច​ទប់ស្កាត់បាន​នូវ​ការចម្លង​តៗ​គ្នា​ប្រសិនបើ​បុគ្គល​អនុវត្ត​វិធានការ​ទាំងនេះ​បាន​យ៉ាង​ត្រឹមត្រូវ​ពិតប្រាកដ​។

លោក ស្រី​បាន​ណែនាំ​ទៀតថា​ ដើម្បី​អាយុជីវិត​ផ្ទាល់​ខ្លួនឯង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានការ​ខាងលើ​ឲ្យ​បាន​គ្រប់គ្នា​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​របស់​បុគ្គល​និង​សហគមន៍​នៅក្នុង​ការ​កាត់​ផ្ដាច់ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ដើម្បី​ជៀសវាង​ការចម្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​ដែល​អាចមាន​ផលវិបាក​ធំធេង​។​

លោកស្រី ឱ​វណ្ណឌី​ន ដែល​ជា​អនុប្រធាន​គណៈកម្មការ​អប់រំ​បណ្តុះបណ្តាល​និង​ទំនាក់ទំនង​សាធារណៈ​ផង​នោះបាន​បញ្ជាក់​ថា ​«​យើង​ត្រូវ​ហ៊ាន​ប្រឈម​នឹង​សុខចិត្ត​លំបាក​ក្នុង​ពេល​ខ្លី​ជាជាង​លំបាក​ក្នុង​រយៈពេល​វែង​នៅពេល​អនុវត្ត​វិធានការ​នានា​ដែល​អាច​ឲ្យ​យើង​បាន​រួច​ចាក​ផុត​មុន​ធ្លាក់​ចូលទៅក្នុង​គ្រោះមហន្តរាយ​សុខភាព​សាធារណៈ​និង​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម​ក្នុង​រយៈពេល​យូរ​ដែល​យើង​មិនអាច​ពិបាក​នឹង​ស្តារ​មកវិញ​ផងដែរ​»​។​

បញ្ហា​នេះ លោក ស្រី​បាន​ពន្យល់​ថា ចាំបាច់​ណាស់​ដែល​បុគ្គល​ត្រូវតែ​គិតគូរ​ពី​សុខភាព​ផ្ទាល់ខ្លួន​ជាជាង​គិតគូរ​ពី​ការជួប​ជុំគ្នា​ការ​បើក​ដំណើរការ​ទីតាំង​ណាមួយ​ដែល​ខ្វះ​ការរៀបចំ​បង្ការ​ហានិភ័យ​និង​មាន​កិច្ចការ​ការពារ​ទុកជាមុន​និង​ការធ្វើដំណើរ​ចល័ត​ច្រើន​កោះករ​នៅក្នុង​បរិបទ​នៃ​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​១៩​។​

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ បើ​យើង​ចេះ​ខ្លាច​វី​រុស​កូ​វីដ​១៩ យើង​មិន​ត្រូវ​មើលស្រាល​ពី​លទ្ធភាព​នៃ​ការចម្លង​វីរុស​នេះឡើយ​ ដោយ​ត្រូវ​ចេះ​ប្រើប្រាស់​វិធានការ​៣​ការពារ​និង​៣​កុំ​ឱ្យបាន​គ្រប់គ្នា​ព្រមទាំង​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ ហើយ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ត្រូវ​បន្ត​អនុវត្ត​វិធានការ​ទាំងនេះ​ឲ្យ​បាន​ម៉ត់ចត់​កុំឱ្យ​មានការ​ឆ្លង​បន្ត​គ្នា​។​

លោកស្រី​បាន​លើក​ឡើង​ទៀត​ថា ​បច្ចុប្បន្ន​ក៏​នៅ​មាន​ការខ្វះចន្លោះ​នូវ​ការអនុវត្ត​វិធានការ​៣​កុំ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​លើ​ការ​កែប្រែ​ឥរិយាបថ​របស់​បុគ្គល​និង​ម្ចាស់​ទីតាំង​ប្រមូល​ផ្តុំ​ទាំងឡាយ​ឲ្យ​មានការ​ចូលរួម​អនុវត្ត​វិធានការ​នេះ​ជា​ចាំបាច់​រួម​ជា​មួយ​នឹង​ការអនុវត្ត​ច្បាប់​ជា​ធរមាន​ផងដែរ​។​

លោកស្រី បាន​បន្ថែម​ទៀត​ថា ការទ​ទួល​ខុសត្រូវរ​បស់​បុគ្គល​និង​សហគមន៍​គឺជា​ចំណុច​សំខាន់​មួយ​នៅក្នុង​បរិបទ​បច្ចុប្បន្ន​នេះ​ ដែល​ត្រូវតែ​ជំរុញ​និង​មាន​វិធានការ​និង​មាន​ឲ្យ​មានការ​អនុវត្ត​ស្របតាម​វិធីសាស្ត្រ​រដ្ឋាភិបាល​និង​សង្គមជាតិ​ទាំងមូល​ដើម្បី​បំពេញ​នូវ​ចន្លោះប្រហោង​រប​ស់បុ​គ្គល​និង​សហគមន៍​ឬ​អាច​និយាយ​ប្រៀបធៀប​បាន​ថា​បំពេញ​ដី​កន្លែង​ក្រហុគ​ដើម្បី​ឈាន​ទៅ​រក​ការ​ធ្វើដំណើរ​លើផ្លូវ​បានរ​លូន​សំដៅ​កាត់ផ្ដាច់​បាន​នូវ​ការ​ចម្លង​ជំងឺ​បន្ត​គ្នា​ជាពិសេស​ទប់ស្កាត់​ការ​រាតត្បាត​នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services