Connect with us

ព័ត៌មានជាតិ

សិស្សសាលា២នាក់ឆក់ទូរស័ព្ទបានហេីយទាក់ដៃចង្កូតដួលត្រូវជនរងគ្រោះចាប់បាន

បានផុស

នៅ

សិស្សសាលា២នាក់ជាជនសង្ស័យជិះម៉ូតូធ្វេីសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់ជិះម៉ូតូ២នាក់បងប្រុសបានសម្រេចតែទាក់ដៃចង្កូតម៉ូតូគ្នាបណ្តាលឱ្យដួលត្រូវជនរងគ្រោះចាប់ជាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១៩៖៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅផ្លូវបេតុង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះសៀន ឆេងហ៊ាន់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនសង្ស័យទី១ឈ្មោះសែម សុខសាន ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរជាសិស្ស។ ទី២ឈ្មោះលី សេងហុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុគាត់បានជិះម៉ូតូឌុបគ្នាជាមួយបងប្រុសចេញពីកន្លែងកក់សក់ លុះជិះបានប្រហែល២០០ម៉ែត្រមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មកពីក្រោយមកឆក់ទូរស័ព្ទពីដៃនាងភ្លាមនោះស្រាប់តែដៃចង្កូតម៉ូតូទាក់គ្នាបណ្តាលឱ្យដួលទេីបបងប្រុសគាត់ចាប់បានតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួនៅប៉ុស្តិ៍នគរបាលកាកាបទី១ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

ដោយ ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣៣ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម