Connect with us

ព័ត៌មានជាតិ

បាញ់​ប្រហារ​អតីត​ប្រពន្ធ​ គេច​ខ្លួនបានមួយ​យប់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

បានផុស

នៅ

បុរស​ម្នាក់ដោយ​ប្រើប្រាស់​អាវុធខ្លី បានធ្វើ​សកម្មភាព​បាញ់ប្រហារ​​ទៅលើ​អតីតប្រពន្ធ រួច​គេច​ខ្លួន​បានមួយ​យប់​ លុះ​ស្អែក​ឡើង​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន ដកហូត​អាវុធខ្លី១​ដើម ។​

នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់​ឲ្យដឹងថា កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ ក្រោយពី​ទទួល​បានព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ផ្ទុះអាវុធនៅ​ចំណុចក្រុមទី​២៧ ភូមិ​២ សង្កាត់​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង១៨និង៤០​នាទី ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ បង្ក​ដោយ​ជនសង្ស័យ​ជា​ប្តី​ បាន​ប្រើ​អាវុធខ្លី បាញ់ប្រហារ​ទៅ​អ​តីតប្រពន្ធ បណ្តាល​ឲ្យ​ត្រូវ​១​គ្រាប់​ចំ​ទ្រូង​ខាងឆ្វេង​របួសធ្ងន់ ហើយ​ជនសង្ស័យ​រត់គេចខ្លួន​បាត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការ​រដឹក​នាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អន្តរា​គម​ន៍ពិសេស កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​នគរ​សង្កាត់​លេខ៤ ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ភ្លាមៗ ព្រមទាំង​ធ្វើការ​ហ៊ុមព័ទ្ធ​បរិវេណ​គុម្ព​ព្រៃ​ម្តុំ​ក្រោយ​ផ្ទះ​ជនរងគ្រោះ​ដែល​ដឹងថា ជនសង្ស័យ​សម្ងំ​លាក់ខ្លួន​នៅ​ទីនោះ ។ ក្នុង​សកម្មភាព​នេះ​ សមត្ថកិច្ច​ធ្វើការ​ស្វែងរក​ជនសង្ស័យ​យ៉ាង​យកចិត្តទុកដាក់​បំផុត រហូតដល់​វេលា​ម៉ោង​១១និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ទើប​សមត្ថកិច្ច​បានធ្វើ​ការឃាត់ខ្លួន​ជន​សង្ស័យ រួមទាំង​វត្ថុតាង​អាវុធខ្លី១​ដើម​ផងដែរ​។​

សមត្ថកិច្ច​ប្រាប់​បន្តថា​ ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះឈ្មោះ ផង់ សុភាព ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ក្រុមទី២៧ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យា​ល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ ។ ចំណែកជនសង្ស័យ​ឈ្មោះ ជា សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុមទី២៧ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

វត្ថុតាង​ចាប់យកកាំភ្លើងខ្លី១​ដើម ម៉ាក K54 ពណ៌​ខ្មៅ ឈូស​លេខបង់​១ និង​គ្រាប់៦​គ្រាប់ ។​

ជនសង្ស័យ និង​វត្ថុតាង សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម