Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ភ្ជួរ​ស្រែ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ ៨០ មិល្លីម៉ែត្រ​ ចំនួន ០៤ គ្រាប់

បានផុស

នៅ

ខេត្តឧត្តរមានជ័យ៖ ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំគោកខ្ពស់ នៃអធិការដ្ឋាន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា មានប្រជាពលរដ្ឋឈ្មោះ បៃ បៀ ភេទប្រុស អាយុ៣៤ឆ្នាំ ជាកសិករ រស់នៅភូមិគោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទៅភ្ជួរដីស្រែរបស់គាត់ និងប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ ៨០មីលីម៉ែត្រ ចំនួន០៤គ្រាប់ នៅត្រង់ចំណុចខាងជើងភូមិគោកខ្ពស់ ចំងាយ ១គីឡូម៉ែត្រ ហើយបានបានរាយការណ៍ មកប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំគោកខ្ពស់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបានទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងទីតាំង និងសន្និដ្ឋានថា ជាគ្រាប់សេសសល់ពីសម័យសង្រ្គាម។

បច្ចុប្បន្ន សមត្ថកិច្ចបានរាយការណ៍ជូនអង្គភាពមកយកទៅកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាពរួចរាល់អស់ហើយ។

សមត្ថកិច្ចបានធ្វើការអប់រំទៅដល់ប្រជាពលរដ្ឋនៅពេលដែលឃើញគ្រាប់មិនទាន់ផ្ទុះ ហាមប៉ះពាល់វាដាច់ខាត ព្រោះវាអាចបង្ក​ឱ្យគ្រោះថ្នាក់ដល់អាយុជីវិត៕

ដោយ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម