Connect with us

ព័ត៌មានជាតិ

អធិការ​ស្រុក​បាទី​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ករណីឃាតកម្មលើបុរសម្នាក់នៅឃុំ​កុមា​រាជា​

បានផុស

នៅ

លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការនៃអធិការដ្ឋាន​នគរបាល​ស្រុក​បាទី ប្រាប់​ឲ្យថា ករណី​ឃាត​កម្ម​ទៅលើ​ជនរងគ្រោះ​ម្នាក់ នៅ​ចំណុច​ភូមិ​ខ្នារ​ទង់ ឃុំ​កុមារាជា ស្រុក​បាទី ខេត្តតាកែវ កាលពី​យប់ម្សិល​មិញ​នោះ សមត្ថកិច្ច​នគរបាល​ស្រុក​បាទី កំពុងខិតខំស្វះស្វែង ស្រាវជ្រាវ យ៉ាង​យកចិត្ត​ទុក​ដាក់ ដើម្បី​តាម​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ជម្រាបជូន​ថា ​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​២២និង​៤០​នាទី មានការ​ភ្ញាក់​ផ្អើលករណី​ឃាតកម្ម​មួយ​កើតឡើង នៅ​ចំណុច​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ២​នាក់ ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា តាម​កាប់សម្លាប់​ជនរងគ្រោះ​ដល់មុខ​ផ្ទះរហូតដល់ស្លាប់នៅកន្លែង។​

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ មាំ​ង ខេ​រៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ ស្នាម​ដាច់​ជាច្រើន​កន្លែង​ និង​ដាច់​ ក ដៃ​ខាងឆ្វេង​បណ្តាលឲ្យស្លាប់​នៅនឹងកន្លែង​កើតហេតុ មុខ​ផ្ទះ​ជនរងគ្រោះ​តែម្តង ហើយក្រោយពី​កើតហេតុ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

ជុំវិញ​ករណីនេះ លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការនៃអធិការដ្ឋាន​នគរបាល​ស្រុក​បាទីអះ​អាង​យ៉ាង​មុតមាំថា សមត្ថកិច្ច​របស់លោក កំពុងតែ​ប្រឹងប្រែង​ស្រាវជ្រាវយ៉ាង​ក្តៅគគុក ដើម្បី​តាម​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឲ្យខាងតែបាន៕

អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម