Connect with us

ព័ត៌មានជាតិ

ទុរេនស្រុកសំឡូតឆ្នាំនេះហុចផលល្អ តែទុំយឺតជាងឆ្នាំមុនៗ លក់់មិនទាន់អ្នកបញ្ជាទិញ

បានផុស

នៅ

ខេត្តបាត់ដំបង៖ ចម្ការទុរេន១កន្លែងដ៏ធំល្វឹងល្វើយស្ថិតនៅចំណុចភ្នំព្រះនៃភូមិសាស្ត្រ ភូមិ និងឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងឆ្នាំនេះបានហុចផលច្រើនគួរសម ខណៈអតិថិជនបញ្ជាទិញច្រើន និងមានអតិថិជនខ្លះទៅទិញដល់ចម្ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភួ វាសនា ជាម្ចាស់ចម្ការ “ទុរេនតាស្នា” បានប្រាប់ឱ្យដឹងថា លោកមានក្តីរំភើបជាខ្លាំងដែលទទួលបានការកោតសរសើរ និងបានគាំទ្រពីអតិថិជន ក៏ដូចជាមហាជនទៅលើគុណភាព និងរសជាតិផ្លែទុរេនរបស់លោកដែលជាផលិតផលខ្មែរពិតៗចេញពីស្រុកសំឡូតដោយគ្មានប្រើសារធាតុគីមី។

លោកបន្តថា តាមរយៈការកោតសសើរពីអតិថិជនទាំងក្នុង និងក្រៅខេត្តនេះហើយបានជំរុញទឹកចិត្តលោកកាន់តែបន្តអាជីពមុខរបរនេះឱ្យកាន់តែទូលំទូលាយដើម្បីប្រកួតប្រជែងទាំងគុណភាពទាំងរសជាតិជាមួយប្រទេសជិតខាង។

ម្ចាស់ចម្ការរូបនេះបានបញ្ជាក់ឱ្យដឹងថា ផលទុរេនដែលបានដាំដុះលើផ្ទៃដីចំនួន០៤ហិកតា មានជាង៧០០ដើមបានផ្តល់ផលក្នុងរយៈពេល០៣ឆ្នាំជាប់គ្នា។ ហើយនៅឆ្នាំ២០២១នេះដើមទុរេនដែលបានផ្តល់ផលគឺមានចំនួនជាង៤០០ដើម ដោយក្នុងមួយដើមៗផ្តល់ផលជាផ្លែមិនតិចជាង១០០គីឡូក្រាមទេ។

លោកបានបន្តឱ្យដឹងថា ទើបតែឆ្នាំនេះទេដែលផលដំណាំផ្លែទុរេនទទួលបានហុចផលបានល្អបង្គួរ និងមិនមានការខូចខាតជ្រុះផ្លែដោយសារតែខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ដូចឆ្នាំមុនៗ។ រីឯតម្លៃក៏មានតម្លៃសមរម្យផងដែរក្នុង១គីឡូក្រាម តម្លៃ២២,០០០រៀល ជាតម្លៃដែលអតិថិជនទៅទិញដល់ចម្ការ។

ម្ចាស់ចម្ការរូបនេះបានបន្តថា អ្វីដែលជាកង្វល់នោះគឺផ្លែទុរេនឆ្នាំនេះទុំយឺតយ៉ាវជាងឆ្នាំមុនៗ ដោយទុរេនក្នុងចម្ការទុំនៅពាក់កណ្តាលខែមិថុនាដែលបង្កឱ្យការបញ្ជាទិញផ្លែទុរេនរបស់អតិជនតាមខេត្តនានាមិនមានផ្លែទុំទាន់តាមការកក់ទុកបានទាន់ពេលនោះទេ។

លោក ភួ វាសនា ជាម្ចាស់ចម្ការទុរេនតាស្នា ដែលគេស្គាល់ថាជាឧកញ៉ាវ័យក្មេងម្នាក់ បានបញ្ជាក់បន្តថា រាល់អតិថិជនដែលបានធ្វើការកក់ និងបញ្ជាទិញផ្លែទុរេនពីចម្ការលោក ក្រុមហ៊ុនរបស់លោកនឹងធ្វើការវេចខ្ចប់ដាក់ក្នុងកេសប្រកបដោយសោភ័ណភាពអនាម័យត្រឹមត្រូវ និងជាលើកដំបូងហើយដែលក្រុមហ៊ុនលោកបានសម្រិតសម្រាំងធ្វើការវេចខ្ចប់ដោយបង្ហាញពីមោទនភាពជាតិខ្មែរពិតៗតាមរយៈនៃស្លាកសញ្ញា “ទុរេនតាស្នា” ដើម្បីផ្ញើទៅកាន់អតិថិជនបណ្តាខេត្តឆ្ងាយៗចៀសវាងពីការក្លែងបន្លំ និងដើម្បីផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន៕

អត្ថទប៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៤ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៤ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម