Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​កំពុងតាមដាន​ បទល្មើស​លួចឈូសឆាយដី​ក្នុង​ដែនជម្រកសត្វព្រៃជាង ២០ ហិកតា

បានផុស

នៅ

ដីព្រៃឈើតាមជើងភ្នំក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រមាណជាង ២០ ហិកតា នៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាល ទឹកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានជនល្មើសលួចឈូសឆាយទន្ទ្រានហ៊ុមព័ទ្ធរបងធ្វើជាកម្មសិទ្ធិក្នុងពេលថ្មីៗ នេះ។

ទីតាំងបទល្មើសខាងលើនេះមាន២កន្លែង ដែលក្នុង១កន្លែងៗត្រូវគេឈូសអស់ជាង ១០ ហិកតា សរុបទាំង២កន្លែងប្រមាណជាង ២០ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប សុភ័ក្ត មន្ត្រីការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២១​ នេះថាកាលពី ៣ ថ្ងៃមុនលោកក៏បានចុះទៅចុចនិយាមការលើទីតាំងបទល្មើសខាងលើនេះរួចហើយ និងក៏បានធ្វើរបាយការណ៍ដាក់ជូនទៅលោកអនុប្រធានមន្ទីរទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រួចហើយផងដែរ ដើម្បីមានវិធាការតាមច្បាប់។

លោក ឡេង សំអេត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹក ថ្ងៃទី២០ ខែមិថុនានេះថា បទល្មើសក្នុងដែនខាងលើនេះលោកទទួលបានរបាយការណ៍ពីមន្ត្រីលោករួចហើយ និងក៏បានកំណត់មុខសញ្ញាជនសង្ស័យរួចហើយផងដែរ គឺត្រូវចំណាត់ការតាមនិតិវិធីច្បាប់នៅក្នុងសប្តាហ៍ក្រោយនេះដោយ មិនលើកលែងនោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក សូត្រ សង់ អភិបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កាលណាធ្វើខុសពីដីមានប័ណ្ណគឺខុសច្បាប់ហើយ បើលើដីដែនដែនជម្រកសត្វព្រៃនោះ គឺពិតជាមិនយោគយល់ឡើយ ទាំងជំនាញ និងអាជ្ញាធរត្រូវតែចាត់វិធានការហើយ៕ អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១៥ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៣០ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ៥៩ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម