Connect with us

ព័ត៌មានជាតិ

ធ្លាក់កម្ទេចផ្សារដែក បង្កជាអគ្គិភ័យឆេះរោងកម្មករស្នាក់នៅ និង​ម៉ូតូ​២​គ្រឿង​​

បានផុស

នៅ

អគ្គិភ័យ​ឆាប់​ឆាបឆេះ​រោងស្នាក់នៅ​របស់​កម្មករ​សំណង់នៃអាគារ​កំពុង​ស​ង​សាង បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​និង​នគរបាល​ពន្លត់អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​ភ្លាមៗ​។​

ហេតុការណ៍​នេះ​បង្កឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រ​ភព័ត៌មានបាន​ឲ្យដឹងថា នៅមុន​ពេល​ហេតុ​ កម្មករ​បាន​យក​សម្ភារៈ​ផ្សារ​ដេក មក​ផ្សារ​តំឡើង​រោងស្នាក់នៅ​បន្ថែម​សម្រាប់​កម្មករ​ស្នាក់នៅ ស្រាប់តែ​កម្ទេច​ផ្សារ​ដេក​បាន​ធ្លាក់​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​តែម្ដង បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​កម្មករ ប្រជាពលរដ្ឋ បាន​ទាក់ទង​ទៅ​កម្លាំង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ប្រធានការិយាល័យ ក៏បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ការិយាល័យ​ចំនួន​៣គ្រឿង ​ចេញមក​អន្តរាគមន៍ចៀសវាង​បង្ក​ការ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ ឬ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។​

ក្នុង​ហេតុ​ការ​នេះដែរ កម្លាំង​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ ទើបអាច​គ្រប់គ្រង​បាន និង​ឆេះ​រោងស្នាក់នៅ​របស់​កម្មករ​ជាង​១០​បន្ទប់​ដែលមាន​ទំហំ​២​ម៉ែត្រ គុណ ២​ម៉ែត្រ និងឆេះ​អស់​ម៉ូតូ​២​គ្រឿង​ផងដែរ តែក្នុងករណីនេះ មិន​បង្កឲ្យមាន​មនុស្ស​រងរបួស​ឡើយ​។ ចំណែក​មូលហេតុនៃការឆាបឆេះនគរបាល​ជំនាញ​សន្និដ្ឋានថា ដោយ​សារជាងផ្សារដែក​ ផ្សារ​មិន​ប្រយ័ត្ន​ទើបធ្លាក់កម្ទេច​ដែក​បង្ក​ជា​អណ្ដាតភ្លើង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម