Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង​អប់រំ ​៖ ​សាលារៀន​នៅ​ភ្នំពេញ​និង​ទី​រួម​ខេត្តកណ្តាល​នឹង​បើក​ឡើងវិញ​ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​០៣​វិច្ឆិកា

បានផុស

នៅ

ភ្នំពេញ​ ៖​ លោករស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា​នេះ​ថា​ សាលារៀន​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ទី​រួម​ខេត្តកណ្តាល​នឹង​បើក​ដំណើរការ​ឡើងវិញ ​ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​។

លោក​បាន​បន្ត​ថា​ «​ក្រសួង​អប់រំ យុវជន និង​កីឡា​គោរព​ទទួល​អនុវត្តតាម​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​រៀបចំ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល​ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ទៀត​ថា​ គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​នៅ​ទូទាំងប្រទេស ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

សម្ដេច​តេ​ជោ​ហ៊ុន សែន​ បាន​បង្ហោះ​សារ​តាម​ផេ​ក​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​ដោយ​បញ្ជក់​ពី​ការបើក​សាលារៀន​និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើងវិញ​ ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​នេះ។

សម្តេច​បាន​បន្តថា​« យើង​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា សំដៅ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​បើក​សាលារៀន និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឡើងវិញ ព្រមទាំង​ធ្វើ​ឲ្យ​សភាពការណ៍​គ្រប់ផ្នែក​គ្រប់​វិស័យ​វិល​ទៅរក​ភាពប្រក្រតី​ដូច​មុន​ថ្ងៃ​៣​វិច្ឆិកា​ឡើងវិញ តែ​ការប្រយុទ្ធ​ជាមួយ​កូ​វីដ​-១៩​នៅតែ​ជា​អាទិភាព​នៃ​ការងារ​របស់​យើងទាំងអស់គ្នា​ដដែល»។

គួរ​បញ្ជាក់​ថា ​ក្នុងអំឡុងពេល​ផ្ទុះ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ផ្អាក​សាលារៀន​រដ្ឋ​និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ទី​រួម​ខេត្តកណ្តាល​រយៈពេល​ពីរ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​៨​ខែវិច្ឆិកា​កន្លងទៅ​។

ក្នុង​នោះ​មាន​គ្រឹះស្ថានសាធារណៈ​ចំនួន​៩ និង​សាលា​រដ្ឋ​ចំនួន​១០ ត្រូវបាន​រកឃើញថា មានការ​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ជាមួយនឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៤ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៥ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម