Connect with us

ព័ត៌មានជាតិ

មេខ្យល់​និង​អ្នក​ពាក់ព័ន្ធ​៦នាក់ ​បាន​នាំ​មនុស្ស​ឆ្លងដែន​​ ត្រូវកង​កម្លាំង​ការពារ​ព្រំដែន​ឃាត់ខ្លួន

បានផុស

នៅ

​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​បញ្ជូន​មេខ្យល់​៣​នាក់​ ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​៣​នាក់​ នាំ​មនុស្ស​ឆ្លងដែន​មិន​ស្របច្បាប់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ទោ បោ​ន ស៊ី​ហា អធិការ​ស្តីទី បាន​ឲ្យ​ដឹងថា​មេខ្យល់​៦​នាក់​ និង​ពលករ​ខ្មែរ​សរុប​ចំនួន​១២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​អូរ​ព្រំដែន នៅវេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ក្នុងនោះ​មាន វត្ថុតាង​ទូរសព្ទ​ដៃ​៦​គ្រឿង កង់បី​ឥណ្ឌា ១​គ្រឿង​និង​ម៉ូតូ​០២​គ្រឿង​។

​លោក​វរសេនីយ៍ទោ បោ​ន ស៊ី​ហា អធិការ​ស្តីទី​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​មេខ្យល់​ទាំង​៦​នាក់ ១​. ឈ្មោះ​ សុខា រ៉ាវុធ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត, ២​. ឈ្មោះ​ ខេមរា សូ​រ៉ា​វីត ហៅ​ម៉ៅ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​, ៣​. ឈ្មោះ ​លី វ៉ន ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ទាំង​៣​នាក់​នេះ​ជា​មេ​ខ្យល់។ ៤​. ឈ្មោះ ជី​ង ហៅ ណាន ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​, ៥. ឈ្មោះ​ ប៉ែន ឆៃ​ណា​ម ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​, ៦​. ឈ្មោះ ​យួ​ម សឿ​ម ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​៣​នាក់​នេះជា​អ្នកពាក់ព័ន្ធ​ដឹកជញ្ជូន​ពលករ​ដើម្បី​ឆ្លងដែន​។​

លោកស្រី​វរសេនីយ៍ត្រី​ ឌី សុជាតិ ស្នងការរង​ទទួល​ផែនការ​ងារ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា​ មេខ្យល់​ចំនួន​៣​នាក់​ និង​អ្នកពាក់ព័ន្ធ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​នៅ​ថ្ងៃទី​២១​ ខែមិថុនា ឆ្នាំ​២០២១​នេះហើយ​ដែរ ចំណែក​ប្រជាពលរដ្ឋ​ទាំង​៦​នាក់ បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​និមិត្ត ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត៕

អត្ថបទ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម