Connect with us

ព័ត៌មានជាតិ

បាក់រលំស្លាក​ប៉ាណូ​មួយ​ផ្ទាំងនៅផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប​​

បានផុស

នៅ

គ្រោះធម្មជាតិ​ភ្លៀង​មួយ​មេ​លាយឡំ​​ខ្យល់ក​ន្ទ្រា​ក់​ផង ​បក់បោក​យ៉ាងខ្លាំង​បណ្តាល​ឲ្យ​បាក់​រលំ​ស្លាក​ប៉ាណូ​របស់​ក្រុមហ៊ុន​មួយ ដែល​ដាក់តាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប ស្ថិត​ក្នុង​ភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​ខេត្តកំពត បណ្តាល​ឲ្យ​អ្នកដំណើរ​តាម​យានយន្ត ត្រូវ​អាក់ខាន​ធ្វើចរាចរ​ណ៍រាប់​ម៉ោង​។​

ហេតុការណ៍​គ្រោះធម្មជាតិរ​លំបាក់​ផ្ទាំង​ប៉ាណូ​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​ព្រឹក ថ្ងៃទី​២១ ខែមិថុនា ​ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​-​ឃុំ ខាងលើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ពុធ សឺ​ង នាយការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ឲ្យ​ដឹងថា ការបាក់​រលំ​ប៉ាណូ​ខាងលើ​បានធ្វើ​ឲ្យ​រលំ​ប៉ះ​រថយន្ត​ម៉ាក​អូ​ឌី​ មួយគ្រឿង​ខូចខាត​ធ្ងន់​ និង​ប៉ះ​ផ្ទះមួយ​កំណាត់​ខាងមុខ ប៉ុន្តែ​មិនបាន​រងគ្រោះ​ដល់​មនុស្ស​នៅក្នុង​លំនៅដ្ឋាន​នោះទេ​។

លោក​បាន​បន្តថា ការបាក់​រលំ​ស្លាក​ប៉ាណូ​នេះ ​ក៏​ពុំ​បានធ្វើ​ឲ្យ​មាន​ការស្ទះ​ចរាចរ​លើផ្លូវ​ជាតិ​ខាងលើ​នោះ​យូរអង្វែង​ឡើយ ដោយ​ភ្លាមៗ​នោះ​ បន្ទាប់ពី​មាន​ហេតុ​ការកើតឡើង​គឺ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ ដើម្បី​ឲ្យ​កម្លាំង​ជំនាញ​យក​គ្រឿងចក្រ​អូស និង​យក​ជាងផ្សារដែក​ផ្លុំ​ផ្តាច់​ដើម្បី​យកចេញ​ពី​ផ្លូវ​ដើម្បី​កុំ​ឲ្យ​ស្ទះ​ចរាចរ​នាពេលនោះ​ផងដែរ​។​

សូមបញ្ជាក់​ដែរ​ថា ការបាក់​រលំ​ស្លាកក​ប៉ាណូ​ខាងលើ​បណ្តាល​ឲ្យ​ស្ទះ​ចរាចរ​អស់​ជាង​៣​ម៉ោង​ឯណោះ ទើប​ដំណើរការ​ចរាចរ​វិញ​បាន នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម