Connect with us

ព័ត៌មានជាតិ

កុំចេះតែហ៊ាន! នារីម្នាក់កើតជំងឺកូវីដ១០ថ្ងៃសម្ងំព្យាបាលនៅផ្ទះ ធ្វើទុក្ខខ្លាំង ប៊ិះហៅឡានពេទ្យជួយមិនទាន់

បានផុស

នៅ

ភ្នំពេញ៖ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកមានឈ្មោះថា Sodenyta Nuon បានរៀបរាប់ថា ខ្លួនបានឈឺជំងឺកូវីដ-១៩ មានរយ:ពេល១០ថ្ងៃ ហើយដំបូងក៏សម្ងំព្យាបាលនៅផ្ទះដោយស្មានថាអាចធូរស្រាល ប៉ុន្តែផ្ទុយទៅវិញកាន់តែធ្វើទុក្ខខ្លាំង ទើបហៅឡានពេទ្យមកយកទៅព្យាបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីម្ចាស់គណនីហ្វេសប៊ុកដដែលនេះបានលើកឡើងដោយបញ្ជាក់ថា៖ “ខ្ញុំឈឺកូវីដ-១៩ ១០ថ្ងៃហើយ ថ្ងៃទី១ ដល់ថ្ងៃទី១០។ ខ្ញុំបានស៊ូនឹងវានៅផ្ទះ ស៊ូឡេីងលែងទៅមុខ ដល់យប់ថ្ងៃពុធកណ្តាលអធ្រាត្យខ្ញុំស៊ូមិនបានទៀតទេ ខ្ញុំធ្វេីទុក្ខខ្លាំងណាស់ដង្ហក់ដកដង្ហេីមមិនដល់គ្នា ខ្លាំងដល់ថ្នាក់ផ្តាំលាប្តីក៏មាន”។

ប្រភពបានបន្តថា៖ “វាកេីតមកអ៊ីចឹងយូរថ្ងៃដែរហេីយ តែខ្ញុំចេះតែទ្រាំទៅ នឹកឃេីញគេថាយេីងក្មេងចឹងតែពីរអាទិត្យអីធូរហេីយ ​រហូតដាច់ចិត្តខលហៅ Ambulance ប៊ិះមិនទាន់ គេដាក់អុកសុីសែននឱ្យរហូតតាំងពីក្នុងឡានមកដល់ពេទ្យគេមេីលយេីងគ្រប់មុខ តាមផ្នែកក្នុងខ្លួនទាំងអស់ គឺឃេីញថាខ្ញុំរលាកសួតធ្ងន់ធ្ងរ ( lungebetændelse af covid) និងសំពាធឈាមចុះខ្លាំង”។

ប្រភពនិយាយទៀតថា ឥឡូវឡូវរូបគាត់បាននៅពេទ្យពីរយប់ពីរថ្ងៃហេីយ អាការ:ល្អជាងនៅផ្ទះច្រេីនមិនសូវធ្វេីទុក្ខដូចនៅ​ផ្ទះ តែគាត់មិនអាចអត់អុកសុីសែនបានទេសូម្បីតែចូលបន្ទប់ទឹក។

ប្រភពបន្ថែមថា មកទល់ដល់ពេលនេះគាត់បានធូរច្រេីនហេីយប្រហែល៣០ទៅ៤០ភាគរយ ហេីយសង្ឃឹមថាបានទៅជួបគ្រួសារវិញឆាប់ៗខាងមុខនេះ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម