Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះនាយទាហានកម្ពុជា១៨រូប បានបញ្ចប់អនុបណ្ឌិតយោធា ជំនាញផ្សេងគ្នាពី៣ទីក្រុង នៃសហព័ន្ធរុស្ស៊ី

បានផុស

នៅ

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ នាយទាហានកម្ពុជា១៨រូប បានបញ្ចប់អនុបណ្ឌិតយោធា ជំនាញផ្សេងគ្នាពី៣ទីក្រុង នៃសហព័ន្ធរុស្ស៊ី។ នេះបើតាមការឱ្យដឹងពីសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី។

ក្នុងនោះ នាយទាហានកម្ពុជា ចំនួន០៩រូប បានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញនាវាចរណ៍ ឧតុនិយម និងគ្រប់គ្រងប្រព័ន្ធនាវា ដោយជោគជ័យពីវិទ្យាស្ថាន​យោធា​កងទ័ព​ជើង​ទឹក នៃ​មជ្ឈមណ្ឌល​សិក្សា​វិទ្យាសាស្រ្ត​យោធាកងទ័ពជើងទឹក​ ទីក្រុងSaint Petersburg សហព័ន្ធរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយទាហានកម្ពុជាទាំង០៩រូប រួមមាន៖ ១- អនុនាវីទោ វ៉ុក លាក់ ២- អនុនាវីទោ បូ ប៊យ ៣- អនុនាវីទោ ចយ វិជ័យ ៤- អនុនាវីទោ អ៊ូ ហ៊ុយ ៥- អនុនាវីទោ ថន រិទ្ធត្យា ៦- អនុនាវីទោ វណ្ណ សុភ័ត្រា ៧- អនុនាវីទោ នាង មុនីសុភ័ត្រា ៨- អនុនាវីទោ ទេព ឌន និង៩- អនុនាវីទោ វុធ វង្សឧត្ដម។

ជាមួយគ្នានេះ នាយទាហានកម្ពុជាចំនួន០២រូបផ្សេងទៀតបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យពីសាលាបញ្ជាការយោធាជាន់ខ្ពស់កងទ័ពឆ័ត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី។នាយទាហានកម្ពុជាទាំង២រូប រួមមានទី១​ អនុសេនីយ៍​ទោ​ ច័ន្ទ​ សុវណ្ណតារា និងទី​២ អនុសេនីយ៍​ទោ​ ម៉ន​ តុលា។

សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះ នាយទាហានកម្ពុជា ចំនួន០៧រូបផ្សេងទៀត ដែលបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីទីក្រុង Smolensk សហព័ន្ធរុស្ស៊ី។

នាយទាហានកម្ពុជាទាំង៧រូប រួមមាន៖ ១- អនុសេនីយ៍ទោ សុវត្ថិ ដាវីត ២- អនុសេនីយ៍ទោ ច័ន្ទ ពិសិដ្ឋ៣- អនុសេនីយ៍ទោ ប្រុក ធូឆវ័ន្ត៤- អនុសេនីយ៍ទោ អ៊ុក សុវណ្ណារ៉ា៥- អនុសេនីយ៍ទោ លុយ វ៉ាវី ៦- អនុសេនីយ៍ទោ អួង ធៀង ៧- អនុសេនីយ៍ទោ អែម ឌី។

សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានជូនពរនាយទាហានទាំងអស់មានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងបន្តទទួលបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចការងារនាថ្ងៃអនាគត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម