Connect with us

ព័ត៌មានជាតិ

​ចុះ​ត្រួត​ពិនិត្យទី​តាំង​ផលិត​ស្រា.ស ស្រាថ្នាំ និង​ឃ្លាំង​ស្តុក​ទំនិញចំនួន​៧ នៅ​ក្នុង​ខេត្តស្វាយរៀង ​​

បានផុស

នៅ

សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង​ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ នៅតាម សិប្បកម្ម ផលិត​ស្រាស ស្រាថ្នាំ និង​ឃ្លាំង​ស្តុក​ទំនិញ​ស្ថិតនៅ​ទី​រួម​ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផឹង និល ប្រធាន​សាខា​(​ក ប ប​)​ខេត្តស្វាយរៀង បាន​ថ្លែងថា ដោយមាន​ការណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ទទួល​បទបញ្ជា​ផ្ទា​ល់ពី​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​( ក ប ប​) បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​ផលិត​ស្រាស ស្រាថ្នាំ ចំនួន ៧ ទីតាំង និង​ត្រួតពិនិត្យ​ទំនិញ​ចម្រុះ​ចំនួន ៣ ឃ្លាំង និង​បានធ្វើ​Test Kits បឋម​លើ​ផ្លែឈើ នៅ​ទី​រួម​ខេត្តស្វាយរៀង ។​

លោក​បាន​បញ្ជាក់ថា​សក​ម្ម​ភាព​ការងារ ត្រួតពិនិត្យ មន្ត្រី​ជំនាញ​យើង​បាន​យក​សំណាក​គំរូ​ស្រាស ទាំង ៧ ទីតាំង​យកមក​វិភាគ​រក​សារ​ធាតុ​មេ​តា​ណុល​នៅ​មន្ទី​ពិសោធន៍​របស់​អគ្គនាយក​ដ្ឋា​ន​( ក ប ប​) ដើម្បី​ធ្វើ​វិភាគ​តាម​បច្ចេកទេស​។​ ក្នុងនោះដែរ​មន្ត្រី​ជំនាញ​បាន​ផ្សព្វផ្សាយ​នូវ​ការយល់ដឹង អំពី​បច្ចេកទេស​នៃ​ការផលិត​ស្រាស​ ដែលមាន​សុវត្ថិភាព​និង​ផលប៉ះពាល់​ដល់​សុខភាព និង អាយុជីវិត​ដល់​អ្នក​ផលិត​ផងដែរ​។​

លោក ផឹង និល បាន​ថ្លែង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ក្នុង​ការផឹក​ស្រាស ស្រាថ្នាំ​នឹងត្រូវ​ឈ្វេងយល់​អំពី​ប្រភព​នៃ​ការផលិត​ឲ្យ​បានច្បាស់លាស់ ​និង​សូម​ស្នើ​ដល់​អ្នក​ផលិត​ស្រាស​ទាំងអស់ ​ត្រូវ​ផលិត​ស្រា​ដែលមាន​សុវត្ថិភាព​ដល់​អ្នក​ហូប មិនត្រូវ​ឆ្លៀត​កេងចំណេញ​ដាក់​សារធាតុ​ហាមឃាត់​ជាដាច់ខាត​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​និង​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​មានទោស​ទណ្ឌ​ផងដែរ​៕

​អត្ថបទ៖ ភក្ដី

សូមចុចអាន៖ ​បាក់រលំស្លាក​ប៉ាណូ​មួយ​ផ្ទាំងនៅផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ២២ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៣ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៤៩ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម