Connect with us

ព័ត៌មានជាតិ

បេសកកម្ម៣ថ្ងៃ២យប់ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងជំរុញទំនាក់ទំនងការទូតកម្ពុជាកូរ៉េ

បានផុស

នៅ

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា លោកបានបំពេញបេសកកម្មរយៈពេល៣ថ្ងៃ២យប់ នៅលើទឹកដីនៃទីក្រុងប៊ូសាន ក្នុងគោលបំណងដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងកូរ៉េ កាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ឡុង ឌីម៉ង់ នៅក្នុងបេសកកម្មនោះ លោកបានពិគ្រោះប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តកុំឲ្យពលកររស់នៅធ្វើការដោយខុសច្បាប់ផង និងជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅរៀនសូត្រក្នុងតំបន់ប៊ូសានផង ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅពួកគេ ព្រមទាំងប្រឹក្សាយោបល់ ក្នុងការរៀបចំគណៈកម្មការសមាគមនិស្សិត អាណត្តិទី៧ផង។

ជាមួយគ្នានោះ លោកក៏ឆ្លៀតលំហែកម្សាន្តជាលក្ខណៈគ្រួសារជាមួយក្រុមការងារស្ថានទូតផងដែរ។ លោកថា បេសកកម្មចុងសប្តាហ៍ហត់បន្តិចមែន តែសប្បាយ។

លោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្ននៅប្រទេសកូរ៉េខាងត្បូង មាននិស្សិតខ្មែរប្រមាណ៤០០នាក់កំពុងស្នាក់នៅសិក្សានៅទីនោះ ហើយពួកគេកំពុងសិក្សាលើមុខវិជ្ជាមួយចំនួនដូចជា បច្ចេកវិទ្យា ព័ត៌មានវិទ្យា វិស្វករមេកានិក វិស្វករសំណង់ស៊ីវិល សុខាភិបាល កសិកម្ម អភិវឌ្ឍន៍ជនបទ សង្គមវិទ្យា ច្បាប់ និងពាណិជ្ជកម្ម ជាដើម៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣០ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម