Connect with us

ព័ត៌មានជាតិ

រថយន្ត​ស៊េរី​ទំនើប​បើកបរ​លឿន​រេ​ចង្កូត​បុក​ដើម​ឈើ និង របង​ដី​ឡូត៍​ ក្រឡាប់​ផ្ងារ​ជើង

បានផុស

នៅ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក Ford Ranger ក្នុងល្បឿនលឿនបានរេចង្កូតទៅបុកដើមត្រខុបបាក់អស់ពីរដើម រថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករបងថ្មដីឡូមួយកន្លែងទៀតបានក្រឡាប់ផ្ងារជើងច្រងាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី២១  ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ 2BA-3691 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមណ្ដោយផ្លូវបេតុងព្រៃស  ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងងុយដេក រឺស្រវឹងទើបរេចង្កូតទៅបុកដើមត្រខុបបាក់អស់ពីរដើម ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុករបងថ្មដីឡូជាប់ផ្លូវបន្ថែមទៀត បណ្តាលឱ្យរងការខូចខាត ចំណែកឯរថយន្តបង្កបានក្រឡាប់ជាច្រើនជុំផ្ងារជើង តែសំណាងល្អអ្នកបើកបររងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានសហការជាមួយជំនាញចរាចរណ៍ធ្វើការវាស់វែង ហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ  រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម