Connect with us

ព័ត៌មានជាតិ

បុរស​ម្នា​ក់ញៀនថ្នាំ​រហូត​វាយ​កំទេច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​យក​ទៅ​លក់​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​​បុរស​ម្នាក់​ពេល​ដែល​ជក់​ថ្នាំញៀន​ហើយ​ចិត្តខ្លាំង​ដូច​ខ្លា​រហូតដល់​ឡប់សតិ​សុំ​លុយ​ម្តាយ​ទិញ​ថ្នាំជក់​មិនបាន​វាយកំទេច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​យក​ដែក​ទៅ​លក់​ ស្រាប់តែ​អាវុធហត្ថ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ​នៅ​ចំណុច​ក្លិប​ហាត់ប្រាណ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ​តាម​ពាក្យ បណ្ដឹង​របស់​ឈ្មោះ​ម៉ោញ សារឿន ភេទ​ស្រី អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពី​កូន​វាយកំទេច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេច​យក​យុល​ទិញ​ថ្នាំជក់​។

ក្រោយ​ទទួល​បាន​ពាក្យ​ប្តឹង​ហើយ​ លោក​ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ចុះ​ឃាត់ខ្លួន​បាន​បុរស​ម្នាក់ ឈ្មោះ កែវ រិទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ យក​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សួរនាំ​អំពី​រឿងហេតុ​។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ការងារ​យុត្តិធម៌​បាន​បញ្ជាក់ថា​ដោយមាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​លោក​បាន​ឲ្យ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្វើការ​សាកសួរ​ព័ត៌មាន​ពី​ម្តាយ​បាន​និយាយ​ថា​ កូន​គាត់​សព្វ​ថ្ងៃនេះ​គិតតែ​ពី​ដើរ​ជក់​ថ្នាំញៀន​ រហូត​សាហាវ​ដូច​សត្វ​ខ្លា​អញ្ចឹង​។

នៅ​ថ្ងៃទី​២១​នេះ​ មក​សុំ​លុយ​គាត់​យកទៅ​ទិញ​ថ្នាំជក់​ពេល​ដែល​មិន​ឲ្យ​ស្រា​ប់យក​ញញួរ​វាយបំបាក់​សំយាប​ផ្ទះ​ដើម្បី​យក​ដែក និង​ស័ង្កសី យក​ទៅ​លក់​ទិញ​ថ្នាំជក់​។​ ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ​៕

ដោយ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម