Connect with us

ព័ត៌មានជាតិ

សាក្សី​ម្នាក់ឃើញ​ស្រ្តី​សតិមិនគ្រប់​ដើរ​​តាម​ផ្លូវ​​ពីព្រឹក​ ​ម៉ោង​ជាង ១២ អ្នក​ភូមិ​ផ្អើល​ឆោឡោ​មាន​មនុស្ស​ស្លាប់​

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ រថយន្តមួយ​គ្រឿង​បាន​បើកមកកិនស្រ្តី​វិកលចរិកម្នាក់​ស្លាប់ក្នុងថ្លុកឈាមនៅក្នុងគម្ពោធព្រៃ​ក្បែរ​ផ្លូវជាតិ ហើយ​រថយន្តបាន​បើករត់គេចខ្លួនបាត់ស្រមោលតែម្តង។

សពស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ វេលាម៉ោង១២ព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ នៅក្រោមដើមចាន់គិរី មានដើមកន្ទ្រង់ចំណុចគោកដូនអូក នៅខាងលិចភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាអាយុប្រហែលជាង២០ឆ្នាំ មានកំពស់១,៤០ម៉ែត្រ ពាក់អាវពីរជាន់ អាវយឺតក្នុងដៃខ្លីពណ៌ផ្កាឈូក  អាវយឺតខាងក្រៅដៃវែងពណ៌ខ្មៅ ស្លៀកខោក្រណាត់ជើងវែងមានផ្កាពណ៌ក្រហម ស លឿង ស្លៀកសារ៉ុងពីលើខោជាមនុស្សវិលចរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអធិការបានរៀបរាប់ទៀតថា បើតាមការបំភ្លឺពីឈ្មោះឆោម សុគាន់ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ បានប្រាប់សមត្ថកិច្ចថា គាត់បានឃ្វាលគោនៅវាលខាងលិចគោកដូនអូក ប្រហែល១៥០ម៉ែត្រ នៅខាងលិចភូមិឈ្នួរ លុះដល់ម៉ោងប្រហែល១០ព្រឹក ពេលកំពុងអង្គុយខាងជើងផ្លូវជាតិលេខ៦ ចំងាយប្រហែល២៥ម៉ែត្របានឃើញមនុស្សស្រីមិនស្គាល់ម្នាក់ ដើរលើផ្លូវជាតិលេខ៦ពីលិចមកកើត ពេលនោះ​មិនបានចាប់អារម្មណ៍ទេមានការសង្ស័យថាជាមនុស្សវិកលចរឹក។

លុះនៅវេលាម៉ោងជាង២រសៀល ឮថាមានមនុស្សស្លាប់ នៅចំនុចគោកដូនអូក ក្រោមដើមចាន់គិរី ដល់ពេលមកមើលទើបដឹងថាជាស្ត្រីដែលគាត់ឃើញពីព្រឹកមិញ។

លោកអធិការបានបញ្ជាក់ទៀតថា ឆ្លងតាមការពិនិត្យ ស្ថានភាពសាកសពក្បាលមានរបួសបែក។ តាមការសន្និដ្ឋាន ជនរងគ្រោះ អាចជាមនុស្សមានសតិមិនប្រក្រតី ពេលដើរមកដល់ចំណុចកើតហេតុ បានដេកនៅក្រោមដើមចាន់គិរី ដែលមានដើមកន្ទ្រង់ច្រើន ហើយមានរថយន្តមិនស្គាល់អត្តសញ្ញាញបើកមកកិនចំក្បាល បណ្តាលឲ្យស្លាប់នឹងកន្លែងតែម្តង រថយន្តទៅបាត់តែម្តង។

សពដោយមិនស្គាល់សាច់ញាតិ បានប្រគល់ឲ្យលោកមេភូមិ មេឃុំចាត់ចែងបូជានិងរក្សាទុកធាតុនៅនឹងវត្តឈ្នួរមានជ័យក្រែងមានសាច់ញាតិមករក៕

អត្ថបទ៖ វ៉ាន ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២២ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣៩ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៥០ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម