Connect with us

ព័ត៌មានជាតិ

បង្ហើប​តម្លៃ​ជិះផ្លូវ​ល្បឿនលឿន​ទៅ​ក្រុង​ព្រះសីហនុ​ ​មួយ​គីឡូម៉ែត្រ​គិតថ្លៃ​ពី ១០ សេន​ទៅ ១៥ សេន

បានផុស

នៅ

ផ្លូវ​ល្បឿនលឿន​ដែល​បាន​សម្រេចការ​​សាងសង់​បាន​ជាង ៥០% គ្រោង​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០២៣។ ផ្លូវ​ល្បឿន​លឿង​ទី​មួយ​របស់​ប្រទេស​កម្ពុជា វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ជា​ផ្លូវ​បង់​ថ្លៃ​សេវា​ប្រើប្រាស់​ដែល​អាច​រត់​បាន​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

តម្លៃ​​លើ​ការ​បើកបរ​ផ្លូវ​ល្បឿន​លឿន​នេះ​ចន្លោះ​ពី ១០ សេន ទៅ ១៥ សេន​ក្នុង​មួយ​គីឡូម៉ែត្រ។

ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿនលឿន​កាល​ពី​ម្សិលមិញ​នេះ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ស្នើ​ឲ្យ​មានការ​បញ្ចុះ​តម្លៃ​សម្រាប់​ការ​ប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនបាន​ថ្លែង​ថា លទ្ធភាព​ពលរដ្ឋ​ពេលនេះ​មិន​ទាន់​អាច​ចំណាយ​លើ​ការ​បង់​ថ្លៃ​សេវា​បើកបរ​លើ​ផ្លូវ​ល្បឿន​នេះទេ បើ​កំណត់​តម្លៃ​ស្តង់ដា​តាម​ប្រទេស​មួយ​ចំនួន​នោះ។

តម្លៃ​ស្តង់ដារ​ផ្លូវ​ល្បឿន​លឿន​តាម​ប្រទេស​ផ្សេងៗ​ចន្លោះ​ពី ១០ សេន ទៅ ១៥ សេន​ក្នុង​មួយ​គីឡូម៉ែត្រ អីចឹង​បើ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ក៏​២០​ដុល្លារ​ដែរ លើ​ប្រវែង​ផ្លូវ​ជាង ១៩០ គីឡូម៉ែត្រ​នេះ។

លោក​រដ្ឋមន្រ្តី​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ចុះ​ថ្លៃ ដើម្បី​ផ្តល់​លទ្ធភាព​អាច​​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​បាន។

“ខ្ញុំ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ចុះ​តម្លៃ​សិន ចាំ ៥ ឬ​១០​ឆ្នាំ​ទៀត​ ចាំ​កំណត់​តម្លៃ​ជា​ថ្មី ពេល​សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​ ជីវភាព​ប្រជាជន​ល្អ​ប្រសើរ​”។

​ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​សំណូមពរ​ដល់​ក្រុមហ៊ុន អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​សាកល្បង​មួយ​រយៈ ពេល​ដាក់​ឲ្យ​​ដំណើរការ​ ដើម្បី​បាន​ដឹង​ពី​ស្ថានភាព​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ដំបូង​នេះ។

គួរ​បញ្ជាក់​ថា ផ្លូវល្បឿនលឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ វិនិយោគ​ក្នុង​កញ្ចប់​ទឹក​ប្រាក់​ជាង ២ ពាន់​លាន​ដុល្លារ ហើយ​ជា​ផ្លូវ​របៀង​យុទ្ធសាស្ត្រ​សំខាន់​បំផុត ត​ភ្ជាប់​ទៅ​ផែ​សមុទ្រ​ក្រុង​ព្រះសីហនុ ដែល​ការ​ធ្វើ​ដំណើរ​ចំណាយ​ពេល​ត្រឹម​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ។

​គម្រោង​ស្ថាបនា​ផ្លូវ​នេះ​ ​ផ្តល់​គុណប្រយោជន៍​ដល់​តម្លៃ​សេដ្ឋកិច្ចជាតិ ដែល​កាត់​បន្ថយ​ពេល​នៃ​ការ​ធ្វើ​ដំណើរ​ពី​ ៥ម៉ោង​មកនៅ​ត្រឹម​ ២ ម៉ោង សម្រួល​ការ​ដឹក​ជញ្ជូន​កាន់​តែ​ឆាប់​រហ័ស៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម